វប្បធម៌ ជំនឿ
យល់សប្ដិ ៨ ប្រភេទ ចាស់ៗជឿថា នាំលាភសំណាងឲ្យដល់ជីវិត
នៅពេលគេងលក់ គ្រប់គ្នាប្រាកដជាមានសុបិន ហើយជឿថា សុបិនគឺជាប្រផ្នូលមួយដែលនាំឲ្យដឹងមុន។ ដូច្នេះថ្ងៃនេះ គ្រូ ណុប បានចងក្រងនូវសុបិន៨ប្រភេទ ដែលពិពណ៌នាអំពីរឿងរ៉ាវ និងបញ្ជាក់ឲ្យយើងបានដឹងហេតុការណ៍មុនផងដែរ។
យល់សប្ដិឃើញស្ត្រីចម្លែក
ប្រសិនបើអ្នកយល់សប្ដិបានជួបឬនិយាយ និងធ្វើអ្វីមួយរួមគ្នាជាមួយស្ត្រីចម្លែកម្នាក់ មានន័យថា អ្នកនឹងទទួលបានដំណឹងល្អអំពីការងារ ឬហិរញ្ញវត្ថុពាក់ព័ន្ធនឹងស្ត្រី ឬទទួលបានដំណឹងល្អពីស្ត្រី បើអ្នកចង់ប្រថុយសំណាង ឬធ្វើរឿងហិរញ្ញវត្ថុ នោះល្អណាស់ក្នុងពេលនេះ។
យល់សប្ដិឃើញព្រះបរមរាជវាំង
យល់សប្ដិឃើញខ្លួនឯងបានឈរមើលព្រះបរមរាជវាំង ឬបានចូលព្រះបរមរាជវាំង ទស្សន៍ទាយថា អ្នកនឹងត្រូវបានដំឡើងឋានៈ ការងារនឹងរីកចម្រើនកាន់តែខ្លាំង។ ប្រសិនបើអ្នកមានអាជីពក្នុងការជួញដូរ ទីតាំងរបស់អ្នក នឹងមានស្ថិរភាពលឿនជាងអ្វីដែលអ្នកគិត។
យល់សប្ដិឃើញវិហារ ឬវត្ថុសក្តិសិទ្ធិ
ប្រសិនបើអ្នកយល់សប្ដិថាខ្លួនឯងបានទៅដល់កន្លែងសក្តិសិទ្ធិដើម្បីធ្វើបុណ្យ ឬទៅគោរពព្រះសង្ឃដែលគង់នៅលើវិហារ ទស្សន៍ទាយថា អ្នកនឹងរួចផុតពីគ្រោះចង្រៃទាំងឡាយ ការងារដែលធ្លាប់មានបញ្ហានឹងបានដោះស្រាយដោយធូររលុង ហើយថែមទាំងមានការងារថ្មីមកទៀតផង។ ចំណែកបញ្ហាហិរញ្ញវត្ថុ អ្នកនឹងទទួលបានលាភសំណាងច្រើន ពីវត្ថុស័ក្ដិសិទ្ធិមកវិញ។

យល់សប្ដិឃើញត្រី
ឃើញត្រី ឬសុបិនថាបានចាប់ត្រី វាត្រូវបានចាត់ទុកថាជាសុបិនល្អ និងត្រឹមត្រូវទាក់ទងនឹងសំណាងនៃផ្នែកហិរញ្ញវត្ថុ។ អ្នកនឹងមានសំណាង មួយដែលមិននឹកស្មានដល់ ប៉ុន្តែវានឹងមានតិច ឬច្រើនអាស្រ័យលើចំនួនត្រីដែលចាប់បានក្នុងសុបិនរបស់អ្នក។
យល់សប្ដិឃើញបក្សីឬសត្វស្លាបផ្សេងទៀត
ប្រសិនបើក្នុងសុបិនឃើញ ឬចាប់សត្វស្លាប ឬបក្សីហើរមករកអ្នក នោះគេអាចទស្សន៍ទាយបានថា នឹងមានមនុស្សណាម្នាក់បាននាំយកការងារមកឲ្យ ដោយមិនចាំបាច់ទៅរកវាឡើយ ឬម្យ៉ាងទៀតវាមានន័យថា សំណាងច្រើននឹងមកដោយមិននឹកស្មានដល់។
យល់សប្ដិចង់សម្លាប់នរណាម្នាក់
ប្រសិនបើអ្នកសុបិនថាអ្នកសម្លាប់នរណាម្នាក់ ឬកាត់ក្បាលអ្នកដទៃ វាជាសុបិនចម្លែក និងគួរឲ្យខ្លាច ផ្អែកតាមការទស្សន៍ទាយថា អ្នកនឹងជោគជ័យក្នុងការងារ មានអំណាច និងកិត្យានុភាព ទទួលបានឋានៈថ្មី ឬទទួលបានឱកាសល្អពីថៅកែ។
យល់សប្ដិយល់សប្ដិឃើញពន្លឺ
ប្រសិនបើអ្នកសុបិនចង់ឃើញពន្លឺ ទោះបីយ៉ាងណាក៏ដោយ ទាយថាការងារ ឬមុខរបរដែលកំពុងធ្វើ នឹងរីកដូចកាំជ្រួច នឹងទទួលបានជោគជ័យដ៏អស្ចារ្យក្នុងជីវិត
យល់សប្ដិឃើញសរីរាង្គសម្ងាត់
ប្រសិនបើអ្នកយល់សប្ដិឃើញសរីរាង្គសម្ងាត់ដូចជា ប្រដាប់ភេទ គូទ ក្បាលសុដន់ មិនថាប្រុសឬស្រីទេ អាចទាយបានថា អ្នកសុបិននឹងមានសំណាងធំ ឬទទួលបានគម្រោងធំ។ ប៉ុន្តែកុំប្រាប់អ្នកណាឲ្យសោះ ព្រោះធ្វើបែបនេះនឹងធ្វើឲ្យសំណាងបាត់ទៅវិញ។

ទោះយ៉ាងណា មិនថាសុបិនត្រូវបានចាត់ទុកថាជាប្រផ្នូលដ៏ល្អក្ដី។ តែកុំភ្លេចធ្វើបុណ្យដាក់ទាននិងធ្វើតែអំពើល្អឲ្យបានច្រើនៗ ជាជាងទៅច្រណែនឈ្នានីសគេ នាំឲ្យខាតបុណ្យ ហើយការយល់សប្ដិក៏មិនបានពិតដូចទិដ្ឋភាពជួបដែរ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញនាឡិកាដៃ ជាប្រផ្នូលនាំលាភសំណាងផ្នែកលុយកាក់
ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន