ព័ត៌មានអន្ដរជាតិ
ចិន ថា អាមេរិក ប្រតិកម្មជ្រុលហួសហេតុពេក និងធ្វើឲ្យខូចទំនាក់ទំនង ដោយសាររឿង បាឡុង (មានវីដេអូ)
ក្រសួងការបរទេសទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិនដែលហោះចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន គឺធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្រសួងអះអាងថា “ដោយសារតែការសម្រេចចិត្តបំផ្លាញបាឡុងដែលចិនហៅថាជា យានអាកាសគ្មានមនុស្សបើករបស់ស៊ីវិល, សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មខ្លាំងពេកហើយ និងបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ”។
ដោយសំដៅទៅកិច្ចពិភាក្សាខែវិច្ឆិកាឆ្នាំ២០២២រវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំចិន ស៊ី ជីនពីង ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៊ី, ក្រសួងបានលើកឡើងថា “អ្វីដែលសហរដ្ឋអាមេរិកធ្វើ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ភាគីទាំងសងខាង ក្នុងស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលីមក”។

ប្រទេសចិនសូមប្រឆាំងដាច់ខាតនិងតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ទៅនឹងឧបទ្ទវហេតុបាឡុងហើយជំរុញឲ្យសហរដ្ឋអាមេរិកកុំចាត់វិធានការបន្ថែមទៀតដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន និងកុំឲ្យបង្កើន ឬពង្រីកភាពតានតឹង”។
ក្រសួងក៏បានរំលឹកឡើងវិញផងដែរថា បាឡុងចិន បានវង្វេងចូលទៅក្នុងដែនអាកាសអាមេរិក ដោយសារគ្រោះថ្នាក់ និងឧបទ្ទវហេតុដែលបង្កឡើងដោយកាលៈទេសៈមិនអាចទាយទុកជាមុនបាន ប៉ុន្តែថា ទីក្រុងវ៉ាស៊ីនតោន ធ្វើមិនដឹងមិនឮចំពោះរឿងទាំងនេះ ហើយប្រើប្រាស់កម្លាំងដោយមិនរើសមុខប្រឆាំងនឹងបាឡុងស៊ីវិលដែលហៀបនឹងចាកចេញពីដែនអាកាសអាមេរិកទៅហើយ។

គួរបញ្ជាក់ជាថ្មី ឧបទ្ទវហេតុនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលមន្ទីរបញ្ចកោណនិយាយថា ខ្លួនកំពុងតាមដានបាឡុងចារកម្មចិននៅលើរដ្ឋ ម៉ុនតាណា។
កាលពីថ្ងៃអាទិត្យ បាឡុងត្រូវបានទម្លាក់ដោយយន្តហោះចម្បាំង F-22 នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina។ យោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin, បាឡុងត្រូវបានប្រើប្រាស់ដោយប្រទេសចិន ក្នុងការប៉ុនប៉ងដើម្បីឃ្លាំមើលទីតាំងយុទ្ធសាស្ត្រនៅអាមេរិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន បណ្តេញប្រធានសេវាអាកាសធាតុជាតិ ចេញពីតំណែង ក្រោយបាឡុងហោះចូលដែនអាកាសអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


