ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញកម្លាំងការពារព្រំដែន បន្តទប់ស្កាត់ជំងឺកូវីដ-១៩
ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់កងកម្លាំង តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានជំរុញដល់កម្លាំងសមត្ថកិច្ចការពារព្រំដែន ត្រូវបន្តសកម្មភាពបន្ថែមទៀត ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ពីពលករចំណាកស្រុក ចូលក្នុងសហគមន៍។

ការជំរុញបែប ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងអភិបាលរងខេត្ត មេបញ្ជាការប្រចាំទិសប៉ៃលិន~សំឡូត មេបញ្ជាការសឹករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយុវជនស.ស.យ.កខេត្ត ជាច្រើនរូប ។

លោក អ៊ី ឈាន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈ។ជាមួយគ្នានេះដែរ លោកបានកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ព្រមទាំងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ និងសង្គមជាតិ។

លោកបានលើកឡើងដែរថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំង កូវីដ-១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវតាមដាន និងរក្សាសណ្ដាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែន ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ