ជីវិតកម្សាន្ដ
Megan Fox លុបគណនី Instagram ចោលសង្ស័យគូដណ្ដឹងក្បត់ចិត្ត
Megan Fox តារាសម្ដែងអាមេរិកាំងលុបគណនី Instagram បន្ទាប់ពីបង្ហោះរូបធ្វើឲ្យអ្នកគាំទ្រសង្ស័យថាលោក Machine Gun Kelly ជាគូដណ្ដឹងក្បត់ចិត្តកាលវេលាថ្ងៃអាទិត្យ ទី១២ កន្លងផុតទៅ ។
Machine Gun Kelly និង Megan Fox ជាគូស្នេហ៍ដែលធ្លាប់ប្រកាសភ្ជាប់ពាក្យក្នុងខែមករា ឆ្នាំ ២០២២ បានបែកគ្នាហើយ ។

ដំបូងគេសង្កេតឃើញនាងលុបរូបជាមួយគូដណ្ដឹងទាំងអស់មិនទុកសូម្បីតែមួយ និងបង្ហោះរូបកំពុងដុតសំបុត្រភ្ជាប់ជាមួយសារមួយឃ្លាថា “អ្នកអាចភ្លក់រសជាតិភាពមិនស្មោះត្រង់បាន វានៅពោរពេញដង្ហើមអ្នក” ទៀតផង ។

ស្រាប់តែមួយសន្ទុះក្រោយមក Megan ក៏លុបគណនីរបស់ខ្លួនបាត់ទៅធ្វើឲ្យអ្នកគាំទ្របារម្ភ និងសង្ស័យទៅលើ Machine Gun Kelly ជាពិសេសតែម្ដង ។
សូមបញ្ជាក់ដែរថាមុនលុបគណនីតារាស្រីមុខទាក់ទាញវ័យ ៣៦ ឆ្នាំ Megan បាន unfollow គូដណ្ដឹងហើយ follow ស្ដេចរ៉េប Eminem ដែលជាសត្រូវស្លាប់រស់នឹង Kelly ជំនួសវិញ ។

អ្នកគាំទ្រសង្ស័យថាជនទីបីមិនមាននរណាឆ្ងាយទេគឺជា Sophie Lloyd អ្នកលេងហ្គីតាជាមួយ Machine Gun Kelly នោះឯង ប៉ុន្តែគ្មានប្រភពច្បាស់លាស់ណាបញ្ជាក់ជាផ្លូវការនៅឡើយទេ ៕
អត្ថបទ ៖ វារី
ចុចអាន ៖ តារាម៉ូដែលសង្ស័យជាសង្សារ Leonardo បិទបើកគណនី Instagram បង្កការភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


