Connect with us

ព័ត៌មានជាតិ

មកដឹងគម្រោងធំៗដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាបឆ្នាំនេះ

បានផុស

នៅ

លោក សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍​អង្គរសង្គ្រានឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្នាំនេះគម្រោងភូមិខ្ញុំ គ្រោងរៀបចំឱ្យមាន៨ទស្សនីយភាពធំៗ ដូចជា៖ ផ្ទះមរតកដូនតា, ផ្ទះនំខ្មែរ, សាលាឆទាន, ផ្សារខ្មែរ, ឆាកធំ, រោង DJ, វត្ថុយក្ស និង រោងសិប្បកម្ម។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សង្វារ បានបញ្ជាក់ថា ការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះ ដើម្បីលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចពលរដ្ឋ ដែលរស់នៅខេត្តសៀមរាប ក្នុងការជួយថែរក្សាទំលាមទំលាប់ព្រៃណីខ្មែរ និងផ្តល់ឱ្យមហាគ្រួសារខ្មែរទាំងអស់ ក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 

គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលឆាប់ខាងមុខ ដែលឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរ​សង្គ្រាន្តផងដែរ។ 

ការលើកឡើងរបស់លោក សុខ សង្វារ នេះធ្វើឡើងក្នុងពិធីក្រុងពាលី គម្រោង(ភូមិខ្ញុំ) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម