ព័ត៌មានជាតិ
មន្ត្រីជំនាញ៖ ជំងឺផ្ដាសាយបក្សី H5N1 មានថ្នាំព្យាបាល
ផ្តាសាយបក្សីជាប្រភេទជំងឺម្យ៉ាង ដែលចម្លងពីសត្វស្លាបមកមនុស្សតាមរយៈការចាប់កាន់ ឬបរិភោគសាច់សត្វឈឺ ឬងាប់ដោយសារមានផ្ទុកវីរុស។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ៣ ខែមីនានេះថា ជំងឺផ្ដាសាយបក្សីមានឱសថព្យាបាល ក្រោយពីរកឃើញបុរសអាយុ ៤៩ ឆ្នាំ វិជ្ជមានផ្ដាសាយបក្សី ដែលជាករណីទី២ គឺមន្ទីរពេទ្យតម្រូវឱ្យគាត់ព្យាបាលភ្លាម និងបានជាសះស្បើយនៅថ្ងៃទី ២៨ ខែកុម្ភៈ ត្រឡប់ទៅផ្ទះវិញ។
អង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះ បានផ្តល់ឱសថឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ដល់ក្រសួងសុខាភិបាលកម្ពុជា ចំនួន ៣ ០០០ ដូស តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

លោក លី សូវ៉ាន់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានការសង្ស័យទាំងផ្ដាសាយបក្សី ឬកូវីដ១៩ សូមឱ្យធ្វើតេស្ត ឬទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
អ្នកដែលសង្ស័យគឺគ្រប់បុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមដូចជា គ្រុនក្ដៅ ឈឺក ក្អក ឬហត់ និងមានប្រវត្តិប៉ះពាល់សត្វបក្សីងាប់ ទាំងបក្សីស្រុក និងបក្សីព្រៃសូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងនៅថ្ងៃទី ២ ខែមីនានេះថា រហូតមកដល់ពេលនេះ ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី (A/H5N1) ចំនួនពីរករណីត្រូវបានរកឃេីញនៅក្នុងប្រទេសកម្ពុជា ដោយមិនមានករណីរកឃើញបន្ថែមទៀតនោះទេ។
ករណីទីពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បេីយចេញពីមន្ទីរពេទ្យនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលទ្ធផលអវិជ្ជមាន។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រហូតមកដល់ពេលនេះ មិនទាន់រកឃេីញភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ ។ ផ្អែកលើការស៊ើបអង្កេត ករណីទាំងពីរមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា ហើយរោគសញ្ញារបស់ពួកគេបានចាប់ផ្តើមនៅថ្ងៃតែមួយ។
ការវិភាគតាម Genome Sequencing និង phylogenetic ពីករណីទាំងពីរបានបង្ហាញថា មេរោគនេះគឺ clade 2.3.2.1c ស្រដៀងទៅនឹងមេរោគដែលកំពុងចរាចរណ៍នៅក្នុងបក្សីក្នុងស្រុក និងបក្សីព្រៃក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មក៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


