ព័ត៌មានអន្ដរជាតិ
អាមេរិក ចង់ឃើញ រុស្ស៊ី ចាញ់សង្គ្រាម អ៊ុយក្រែន
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យលោក Seth Moulton ដែលជាអ្នកគាំទ្រដ៏រឹងមាំនៃជំនួយយោធាដល់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកចង់ឃើញ និងចង់ឲ្យរុស្ស៊ីចាញ់សង្គ្រាមនៅអ៊ុយក្រែន ។

លោក Moulton បាននិយាយនៅក្នុងកិច្ចសន្ទនាជាមួយបណ្ដាញសារព័ត៌មានមួយនៅវិទ្យាស្ថាន Hudson ថា “ខ្ញុំមិនដឹងថា តើវាល្អសម្រាប់ស្ថិរភាពពិភពលោកដែរឬយ៉ាងណាឡើយ ប្រសិនបើកងកម្លាំងរុស្ស៊ីដួលរលំ និងបរាជ័យក្នុងប្រតិបត្តិការសឹករបស់ខ្លួននៅអ៊ុយក្រែននោះ” ។
សមាជិកសភារូបនេះបានកត់សម្គាល់ទៀតថា “វាជាវិធីដ៏ចម្លែកមួយដែលយើងចង់ឲ្យអ៊ុយក្រែនឈ្នះ ហើយយើងចង់ឃើញរុស្ស៊ីចាញ់សង្គ្រាមនោះ ប៉ុន្តែទោះជាយ៉ាងណា យើងមិនចង់ឲ្យរុស្ស៊ីចាញ់ខ្លាំងពេកទេ ព្រោះអាមេរិកមិនចង់បំផ្លាញរុស្ស៊ីឡើយ” ។

ទន្ទឹមនោះ លោក Moulton ក៏បានរំឭកពីអតីតកាលផងដែរថា ពីការរួមបញ្ចូលរុស្ស៊ីជាមួយសហភាពសូវៀត ដែលត្រូវបានរំលាយនៅចុងឆ្នាំ ១៩៩១ ។ លោកបាននិយាយថា នៅពេលនោះ យើងមិនមានចេតនាបំផ្លាញសហភាពសូវៀត ឬរុស្ស៊ីឡើយ ។
ជាចុងក្រោយលោក Moulton ក៏បានអំពាវនាវឲ្យរដ្ឋបាលរបស់លោក Joe Biden បង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ រថក្រោះ និងអាវុធវាយលុកផ្សេងទៀតដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពដល់រដ្ឋាភិបាលទីក្រុងកៀវសម្រាប់បន្តការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ស្រវាចាប់យកទំនាក់ទំនងជាមួយ រុស្ស៊ី ខណៈពិភពលោកកំពុងមានភាពច្របូកច្របល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


