ព័ត៌មានអន្ដរជាតិ
ចិន ស្រវាចាប់យកទំនាក់ទំនងជាមួយ រុស្ស៊ី ខណៈពិភពលោកកំពុងមានភាពច្របូកច្របល់
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយថា ប្រទេសចិនត្រូវតែជំរុញ និងស្រវាយកទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ខណៈដែលពិភពលោកកាន់តែមានភាពច្របូកច្របល់ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងកាលពេលថ្មីៗនេះ លោក Qin បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំទាំងពីរគឺលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Vladimir Putin បានផ្តល់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី ។
ទន្ទឹមនោះ លោក Qin ក៏បានការពារទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងចិន និងរុស្ស៊ីដែលជាទំនាក់ទំនងមួយធ្វើឲ្យលោកខាងលិចឃ្លាំមើលយ៉ាងដិតដល់ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ។ លោកបាននិយាយថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងក្រុងមូស្គូ “ជាគំរូសម្រាប់ទំនាក់ទំនងការបរទេសពិភពលោក” ។

លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា “នៅពេលប្រទេសចិន និងរុស្ស៊ីធ្វើការរួមគ្នា នោះពិភពលោកនឹងមានកម្លាំងជំរុញ ។ បន្ទាប់ពីនោះ ពិភពលោកនឹងមានស្ថិរភាពកាន់តែខ្លាំង ហើយវាក៏ជាកត្តាចាំបាច់សម្រាប់ចិន និងរុស្ស៊ី ក្នុងការជំរុញទំនាក់ទំនងរបស់ពួកគេជាលំដាប់ផងដែរ” ។
ជាចុងក្រោយលោកបានបន្ថែមថា “ទំនាក់ទំនងជិតស្និទ្ធដែលមានរវាងមេដឹកនាំនៃប្រទេសទាំងពីរ នឹងបង្កើតជាយុថ្កានៃទំនាក់ទំនង ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ ហើយវាប្រាកដជានឹងរីកចម្រើន ជាពិសេសកាន់តែខ្លាំង និងរឹងមាំពីមួយកម្រិតទៅមួយកម្រិត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ នាយករដ្ឋមន្ត្រីថ្មី ចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


