Connect with us

សេដ្ឋកិច្ច

ការនាំទំនិញពីកម្ពុជាទៅចិន ធ្លាក់ចុះ ១៥ភាគរយ រយៈពេល ២ខែ ដើមឆ្នាំនេះ

បានផុស

នៅ

ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ​បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ក្នុងខែ មករា និង កុម្ភៈ បើធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ។ សម្រាប់ទំនិញកសិផល ដែលកម្ពុជានាំចេញទៅចិន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញជាដើម។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគបន្ថែម នៅក្រោមកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងចិន បាននិងកំពុងទទួលបានការរីកចម្រើនគួរ​ឱ្យកត់សម្គាល់​នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរក្សាបានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។ ក្នុងនាមជា​មិត្តដែកថែប កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ “ក្របខណ្ឌកិច្ចសហ​ប្រតិបត្តិការ ត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍​រួម​របស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោ លើកឡើងបែបនេះ នៅក្នុងលិខិតអបអរសាទរជូន លោក ស៊ី ជីនពីង ដែលបាន​បន្តជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣ កាលពីថ្ងៃ សោរ៍ កន្លងទៅ។

សូមបញ្ជាក់ថា កម្ពុជា និងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បី​អបអរខួបលើកទី៦៥ ​នៃការបង្កើតទំនាក់ទំនងការទូត​ ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការ​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់​ កម្រិតខ្ពស់ ​និងស្តង់ដារខ្ពស់ ដើម្បី​បន្តថែ​រក្សាទំនាក់ទំនងមិត្តភាពដែកថែប ​ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត​គ្រប់ជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ចិន ចោទ អង់គ្លេស ថា​ទិញ​ក្បាល​មន្ត្រី​រដ្ឋាភិបាល​២​នាក់ ចូល​ធ្វើ​ជា​ចារកម្ម​ក្បត់​ជាតិ

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង

សេដ្ឋកិច្ច៥ នាទី មុន

OPEC+ បន្ត​កាត់​បន្ថយ​​ទិន្នផល​​ប្រេង ដល់ចុង​​ឆ្នាំ​ ២០២៥​ ខណៈ​តម្រូវ​ការ​ខ្សោយ​

ព័ត៌មានជាតិ៨ នាទី មុន

ពលការិនី អរគុណ រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ មើលថែ តាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

វប្បធម៌ ជំនឿ១៣ នាទី មុន

ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចសង្ឈ ទេព វង្ស ជាការបន្សល់​ទុកឯកសារសម្រាប់ខ្មែ​រ​គ្រប់ជំនាន់ ​

Sokha Hotels

ព័ត៌មានពេញនិយម