ព័ត៌មានជាតិ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់ទី១ និងធនាគារឈានមុខគេនៅកម្ពុជា រៀបចំកម្មវិធី រាត្រីសមោសរសម្រាប់បុគ្គលិកឆ្នើម
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា បានរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីអបអរសារទរសមិទ្ធផលប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងធនាគារឌីជីថលធំជាងគេនៅកម្ពុជា។

លើសពីនេះទៀត កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដើម្បីប្រគល់ពានរង្វាន់ និងការទទួលស្គាល់ដល់បុគ្គលិកជំនាញប្រឹក្សាធានារ៉ាប់រងឆ្នើម ក៏ដូចជាបុគ្គលិកធនាគារ ABA សរុបជិត ២០០ នាក់ ដែលសម្រេចបានដោយជោគជ័យនូវយុទ្ធនាការត្រីមាសទី ៤ ឆ្នាំ ២០២២ នេះ។ សមិទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់បុគ្គលិកនៃស្ថាប័នទាំង ២ ក្នុងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដ៏ល្អ និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជា។

លោក ព្រូ ស៊ីថន នាយកគ្រប់គ្រងនាយកដ្ឋានភាពជាដៃគូនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានសម្តែងការកោតសរសើរថា «ខ្ញុំបាទពិតជាមានមោទនភាពណាស់ចំពោះការជួបជុំមួយនេះដែលរៀបចំឡើងដើម្បីរឹតចំណងមិត្តភាពការងារ ការថ្លែងអំណរគុណ និងការទទួលស្គាល់ចំពោះបុគ្គលិកឆ្នើមនៃស្ថាប័នទាំង ២ ។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយធនាគារ ABA ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង ខ្ញុំជឿជាក់ថាគ្រួសារកម្ពុជាកាន់តែច្រើនឡើងនឹងទទួលបាននូវការការពារផ្នែកហិរញ្ញវត្ថុមួយដ៏រឹងមាំ សេវាកម្មល្អ ប្រកបដោយទំនុកចិត្តខ្ពស់។ ជាក់ស្តែង Manulife នៅតែបន្តរក្សាតំណែងលេខ “១” ក្នុងនាមជាក្រុមហ៊ុនដែលមានចំណែកទីផ្សារច្រើនជាងគេនៅកម្ពុជាក្នុងឆ្នាំ ២០២២ (សម្រាប់បុព្វលាភធានារ៉ាប់រងឆ្នាំដំបូង) ហើយក្រុមហ៊ុនបានផ្តល់ទឹកប្រាក់ជូនចំពោះអតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដល់កាលកំណត់សរុបជិត ៨ ម៉ឺនដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ និងបន្តផ្តល់ជូនប្រមាណ ១ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ នេះ។ ដោយឡែកសម្រាប់អតិថិជនធនាគារ ABA តាំងពីឆ្នាំ ២០១៦ មក ក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្តល់សំណងធានារ៉ាប់រងជូនអតិថិជនចំនួន ២០២ នាក់ គិតជាទឹកប្រាក់សរុបចំនួនជាង ១ លានដុល្លារអាមេរិក។»

គួរបញ្ជាក់ផងដែរថា កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខគេទាំងពីរនេះបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៦ មក ក្នុងនាមជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតតាមបណ្តាញធនាគារ (Bancassurance partner)។ ក្រោយមក ស្ថាប័នទាំងពីរក៏បានសហការគ្នាជាថ្មីម្តងទៀតក្នុងឆ្នាំ ២០១៩ ក្នុងការផ្តល់សេវាកម្មបង់បុព្វលាភធានារ៉ាប់រងដល់អតិថិជន មេនូឡាយហ្វ៍ តាមរយៈ កម្មវិធី ABA Mobile និងបង្កើតផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងបង្អស់នៅកម្ពុជាឈ្មោះថា Manulife សុខសប្បាយ ក្នុងឆ្នាំ ២០២២៕

សម្រាប់ព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ