ព័ត៌មានជាតិ
ផ្លូវថ្មីពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ មានសក្ដានុពលសម្រាប់អ្នកទិញលំនៅឋាន និងដីឡូតិ៍
គម្រោងស្ថានបនាផ្លូវថ្មីមួយខ្សែ ពីភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ មានប្រវែង ៦១ គីឡូម៉ែត្រផ្តល់នូវសក្តានុពលខ្ពស់ជាពិសេសចំពោះប្រជាពលរដ្ឋដែលបានទិញលំនៅឋាន និងដីឡូតិ៍នៅក្នុងតំបន់នេះ។ នេះបើតាមការលើកឡើងរបស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ អំឡុងពេលលោកចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ។

ការអភិវឌ្ឍផ្លូវថ្មីនេះ មានការចូលរួមពីអ្នកឧកញ៉ាល្បី ២ រូប គឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ា សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១។
ក្រុមហ៊ុនសុខា អូតែល ទទួលបានសិទ្ធិសម្បទានវិនិយោគអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យ។

ផ្លូវមេដែលត្រូវស្ថាបនាតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ 158+291 ក្នុងឃុំកំពង់សីលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុឆ្ពោះទៅលើខ្នងភ្នំបូកគោភ្ជាប់ជាមួយ និងកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។
មកទល់ពេលនេះក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ឈូសឆាយសំអាតចេញជាគន្លងតួផ្លូវហើយបានតភ្ជាប់ទាំងស្រុងពីផ្លូវជាតិលេខ៤ រហូតដល់កំណាត់ផ្លូវវាលស្រែ ៥០០ នៅលើខ្នងភ្នំបូកគោដែលឥលូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្នដោយរថយន្តប្រភេទខ្ពស់និងម៉ូតូ។

ការស្ថាបនាសម្រេចបានប្រមាណ ៣០% នឹងត្រូវធ្វើបន្តជាជំហានៗទៀតទៅតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន។ ស្របតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា គឺធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានសិន ហើយក្រុមហ៊ុននឹងបន្តការខិតខំប្រឹងប្រែងដើម្បីសំរេចការស្ថាបនាផ្លូវនេះជាជំហានៗទៀតនាពេលអនាគត ជាផ្លូវចាក់កៅស៊ូ AC ស្របតាមគំរោងប្លង់ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និង ស្ថាប័នថ្នាក់ជាតិជួយលើកទឹកចិត្តតាមបច្ចេកទេស ឆន្ទះនិងជំនាញរបស់ស្ថាប័នក្នុងការជួយគាំទ្រដើម្បីឱ្យផ្លូវនេះក្លាយទៅជាផ្លូវមានលក្ខណៈប្រវត្តិសាស្រ្តមួយសំរាប់បំរើអោយការអភិវឌ្ឍនៅភ្នំបូកគោនេះ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ