កីឡា
យប់់មិញ Ronaldo ខឹងខ្លាំងពេលក្រុមបានត្រឹមស្មើធ្លាក់ទៅលេខ២ក្នុងលីគ
Cristiano Ronaldo ត្រូវបានគេមើលឃើញឈ្លោះប្រកែកជាមួយកីឡាករក្រុមប្រជែង បន្ទាប់ពីក្រុមរបស់ខ្លួន Al-Nassr បានត្រឹមស្មើ ០-០ ជាមួយក្លិប Al Feiha កាលពីយប់ថ្ងៃអាទិត្យ។
ក្រុមរបស់ CR7 ឥឡូវនេះកំពុងឈរនៅលេខ២ ក្នុងការប្រជែងដណ្តើមជើងឯក Saudi Pro League បន្ទាប់ពីពួកគេបានចែកពិន្ទុ ជាមួយ Al Feiha ខណៈគូប្រជែងដណ្តើមពានរបស់ពួកគេគឺ Al-Ittihad បានឈ្នះ ២-១ លើក្រុម AL-Wehda ដើម្បីនាំមុខ ៣ពិន្ទុ និងឈរកំពូលតារាងលីគ។

វាច្បាស់ណាស់ថា ការខកចិត្តរបស់ Ronaldo បានពុះកញ្ជ្រោលពេលចប់ការប្រកួត ដោយខ្សែប្រយុទ្ធរូបនេះ បញ្ចេញកាយវិការខឹងសម្បារ និងឈ្លោះជាមួយកីឡាករគូប្រកួតជាច្រើននាក់ ស្របពេលមានការបញ្ជាក់ថា ក្រុមគូប្រកួតដែលឈរលេខ១១ ក្នុងតារាងនោះ ខ្ជះខ្ជាយពេលវេលា ឬនិយាយឱ្យខ្លី គឺស៊ីម៉ោង។
ម្ចាស់ជ័យលាភី Ballon d’Or ៥សម័យកាលបាននិយាយទាំងខឹងសម្បារទៅកាន់កីឡាករ Ali Al-Zaqaan របស់ Al Feiha ថា “អ្នកមិនចង់លេងទេ” មុនពេលសម្រុកដើរចេញពីទីលាន។
ប៉ុន្តែវាមិនមែនជាលើកទីមួយទេ ដែលកីឡាករវ័យ ៣៨ឆ្នាំរូបនេះបានដើរចេញពីទីលានទាំងកំហឹង ដោយ Ronaldo បានបង្ហាញការខកចិត្តតាមរយៈការទាត់ដបទឹក និងដើរចេញពីទីលាន បន្ទាប់ពីក្រុមរបស់ខ្លួនត្រូវបានក្រុម Al-Ittihad យកឈ្នះក្នុងលទ្ធផល ១-០ កាលពីខែមីនា។ ក្នុងការប្រកួតនោះ Ronaldo បានសម្រុកចេញពីទីលានម្ដងទៀត បន្ទាប់ពីអ្នកគាំទ្របានស្រែកហៅឈ្មោះរបស់ Lionel Messi។
លើសពីនេះទៀតនោះ រូបគេកាន់តែក្តៅចិត្ត ដោយអ្នកគាំទ្រវ័យក្មេងម្នាក់បានជេរនៅតាមផ្លូវចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយនិយាយថា ‘Messi ប្រសើរជាង’ បន្ទាប់ពីឈ្នះ ៣-១ លើក្រុម Al-Batin។
កាលពីថ្ងៃអាទិត្យ Ronaldo បង្ហាញការខឹងសម្បារនឹងកីឡាករគូប្រកួតរបស់ខ្លួន និងបានប្រើកាយវិការដាក់កីឡាករម្នាក់ឱ្យបិទមាត់ ខណៈនៅពេលគេដើរចេញពីទីលាន មិត្តរួមក្រុម និងអ្នកចាត់ការទូទៅ លោក Rui Garcia នៅតែចាប់ដៃជាមួយក្រុមផ្សេងទៀត។

បន្ទាប់ពីការចាប់ផ្តើម ពាក់កណ្ដាលរដូវកាលក្នុងការប្រកបអាជីពនៅលីគ Saudi Pro League អតីតកីឡាករ Manchester United ចាប់ផ្តើមរកគ្រាប់បាល់បាន ច្រើនក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់អំឡុងពេលក្រុមរបស់ខ្លួនលត់ក្រុម Al Adalh ៥-០។
ឥឡូវនេះគេបានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ១០លើកសម្រាប់ក្លិបអារ៉ាប៊ីសាអូឌីត ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយក៏ក្រុមរបស់គេឥឡូវនេះឈរនៅលេខ២ ក្នុងលីគ ហើយនៅសល់តែប៉ុន្មានប្រកួតទៀតប៉ុណ្ណោះ ក្នុងការបញ្ឈប់ក្រុម Al-Ittihad ពីការឈរលើកំពូលតារាង ដើម្បីឈ្នះពានក្នុងស្រុកជាលើកដំបូងចាប់តាំងពីគាត់ចាកចេញពី Manchester United។ ពួកគេនឹងប្រកួតជាមួយ Al-Hilal នៅថ្ងៃអង្គារ៕
អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


