Connect with us

ជីវិតកម្សាន្ដ

សំប៉ូ លីដា អង្វរកុំប្រមាថជីវិតកូននាង

បានផុស

នៅ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​តារា​ចម្រៀង និង​កំប្លែង​ជើង​ចាស់​អ្នកនាង សំប៉ូ លីដា បាន​បង្ហោះ​រូបភាព​បង្ហាញ​ក្តី​ព្រួយបារម្ភ​ទៅ​លើ​កូនប្រុស​ច្បង​របស់​នាង​ដែល​មាន​គ្រោះថ្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​ការ​បង្ហាញ​រូបភាព និង​ក្តី​ព្រួយបារម្ភ​ក្នុងនាម​ជា​ម្តាយ​នេះ​ដែរ តារា​សម្បូរ​វោហារសព្ទ​ចូលចិត្ត​កំប្លែង​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​បាន​សើច​សប្បាយ​អ្នកនាង សំ​ប៉ូ លីដា បាន​ទទូច​ស្នើ​ឲ្យ​មហាជន​មួយ​ចំនួន កុំ​ប្រមាថ​ជីវិត​កូន​របស់​នាង ខណៈ​ក្នុង​នាម​នាង​ជា​ម្តាយ​កំពុង​តស៊ូ​គ្រប់យ៉ាង​ដើម្បី​មើល​ព្យាបាល​កូន​ប្រុស​របស់​ខ្លួន​ផង​នោះ។

តារា​ស្រី សំ​ប៉ូ លីដា បាន​រៀបរាប់​ថា «មា្ដយ​ម្នាក់​នេះ​សូម​ជូនពរ​ឲ្យ​កូន​ឆាប់​ជា​សះស្បើយ បើ​មិនបាន​ជួយ សូម​កុំ​ប្រមាថ​ជីវិត​កូន​ខ្ញុំ ទោះ​កូន​គ្មាន​ឪពុក ក៏​ម្តាយ​ម្នាក់​នេះ​ស៊ូៗ​សម្រាប់​កូនៗ​លុះ​ជីវិត​ក្ស័យ»។

តាមរយៈ​នេះ​ក៏​មាន​ការ​ជូនពរ​ពី​សំណាក់​អ្នកគាំទ្រ​ឲ្យ​កូនប្រុស​អ្នកនាង សំ​ប៉ូ លីដា ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ ខណៈ​ខ្លះ​ទៀត​បាន​សួរនាំ​ដែរ​ថា តើ​កូនប្រុស សំ​ប៉ូ លីដា ជួប​បញ្ហា​អ្វី​បាន​ជា​បែប​នេះ​?។

ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០២៣ មិន​ទាន់​អាច​ទំនាក់ទំនង ដើម្បី​សូម​ការ​សួរនាំ​បន្ថែម​ពី​អ្នកនាង សំ​ប៉ូ លីដា បាន​នៅឡើយ​ទេ។ ដោយឡែក​ក៏​មាន​ការ​ជូនពរ​ដែរ​ថា មីង​សូម​ជូនពរ​ឲ្យ​ក្មួយ ស្រស់ ត្រូវជា​កូនប្រុស​ច្បង​របស់​អ្នក​បង សំ​ប៉ូ លីដា ឆាប់​ជា​សះស្បើយ​ពី​របួស​ដ៏​ធ្ងន់​នេះ មិន​គួរ​សោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម