ព័ត៌មានជាតិ
ក្រសួងកសិកម្មអបអរ កូនផ្សោតកម្រថ្មី កើតឆ្នាំថោះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងសេចក្ដីអបអរ ខណៈឆ្នាំថ្មី កម្ពុជាទទួលចំណងដៃធម្មជាតិដ៏កម្រថ្មី គឺកូនផ្សោត ដែលតាមការពិនិត្យកូនផ្សោតទី២ ក្នុងឆ្នាំ២០២៣នេះ កើតក្នុងកំឡុងថ្ងៃចូលឆ្នាំថ្មី ឆ្នាំថោះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា កាលថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន ១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្នកបើកទូកទេសចរបានរាយការជូនប្រធានឆ្នាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រា និងតាមដានបន្តទៀត។
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ ៣ថ្ងៃ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីតែម្ដង។ នេះជាកូនផ្សោតទី២ ដែលបានកត់ត្រានៅ ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល និងនៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


