ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា នឹងតាក់តែងបន្ថែមពីក្រមសីលធម៌សារព័ត៌មានដល់អ្នកកាសែតកម្ពុជា
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិការពិភាក្សាពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងតាក់តែងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ។

វេទិការពិភាក្សានេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ វេលាម៉ោង២ រសៀល។ កម្មវិធីពិភាក្សាស្ដីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា» ក្រៅពីធ្វើឡើងដើម្បីពង្រឹងសមត្ថភាព និងតាក់តែងក្រមសីលធម៌បន្ថែមរបស់អ្នកសារព័ត៌មាន ក៏មានគោលបំណងសំខាន់មួយទៀត គឺធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា លើកទី៣០ផងដែរ។
កម្មវិធីនេះ ក៏នឹងមានការចូលរួមចែករំលែកពីអ្នកសារព័ត៌មានជាតិ និងបរទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំចំនួន១០រូបថែមទៀត។ ក្នុងនោះ ក៏មានការជជែកវែកញែក ពិភាក្សាផ្តល់យោបល់ទៅវិញទៅមកលើបញ្ហាមួយចំនួន។ បន្ទាប់មក ក.អ.ក នឹងតាក់តែងបំពេញបន្ថែមពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានរបស់ ក្លិបអ្នកកាសែតកម្ពុជា។ ប៉ុន្តែ ក.អ.ក យល់ថា ចំណុចមួយចំនួនអាចនឹងមានចន្លោះប្រហោង ក.អ.ក ក៏ឆ្លៀតឱកាសនេះប្រមូលយកធាតុចូលពីសំណាក់សមាជិក និងសមាជិកាដែលបានចូលរួមកម្មវិធីមួយនេះដូចគ្នា។ វេទិកាជជែកពិភាក្សានេះ ក៏មានវត្តមានចូលរួមពីលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


