Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដឹកនាំអ្នកភូមិ ជួសជុលស្ពានទ្រុឌទ្រោមមុនរដូវវស្សាមកដល់

បានផុស

នៅ

អាជ្ញាធរឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានដឹកនាំប្រជាពលរដ្ឋជាច្រើនរយគ្រួសាររស់នៅភូមិស្រែតាប៉ានជួសជុលស្ពានអូរតាថាន់ដែល​ទ្រុឌទ្រោមខ្លាំង ដើម្បីឆ្លងផុតភាពលំបាក​ឲ្យ​ងាយស្រួលធ្វើចរាចរណ៍​មុនរដូវវស្សាឈានមកដល់ មានសុវត្ថិភាព ពេលកូនចៅទៅរៀនទាន់ពេលវេលា។

លោកសាន ខាំផៃ សមាជិកក្រុមប្រឹក្សាឃុំសាមឃួយបានបញ្ចាក់ថា ស្ពាននេះមានប្រវែង ២៤ ម៉ែត្រ ទទឹងជិត ៤ ម៉ែត្រ តភ្ជាប់ផ្លូវជួរមាត់ទន្លេរវាងភូមិស្រែតាប៉ាន ឃុំសាមឃួយ មកភូមិហាងខូបាន ក្នុង​សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តទៀតថា ប្រជាពលរដ្ឋរួមកម្លាំងគ្នាធ្វើការជួសជុល ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការធ្វើចរាចរណ៍​ទៅមក ដើម្បីបញ្ចៀសការគ្រោះថ្នាក់នៅរដូវទឹកទន្លេសេកុងឡើងមក។ លោកអះអាងថា បើ​បានស្ពាននេះរួចប្រជាជនធ្វើដំណើរមិនពិបាកទេ ហើយការចុះតាមផ្លូវវាងវាមានហានីភ័យច្រើន ទីមួយផ្លូវវាបែកភក់ ទី២មកគឺទឹកឡើងមិនអាចដំណើរការបាន មានការគ្រោះថ្នាក់ តែបើជួសជុលហើយស្ពាននេះ គឺប្រជាពលរដ្ឋធ្វើដំណើរដឹកទំនិញ ឬក៍ដឹកកសិផលទៅកាន់ទីផ្សារបាន។

លោក ផៃឡា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាន បានទទួលសស្គាល់ថា ស្ពាននេះមានអាយុកាលជាង​១៥​ឆ្នាំ​មកហើយ និងមានសភាពទ្រុឌទ្រោមបង្កឱ្យអ្នកដំណើរមានការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ ព្រោះខ្លាចបាក់នៅរដូវវស្សា ក្នុងពេលដែលទឹកទន្លេសេកុងជន់លិចមកនោះ។

លោកសាទរចំពោះកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលបានរួមគ្នាជាកម្លាំងធ្វើសកម្មភាពជួសជុលបានរួចរាល់សម្រាប់បម្រើផលប្រយោជន៍ទូទៅ ក្នុងការទំនាក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ និងងាយស្រួលបានទៅដោះដូរទំនិញនៅទីផ្សារ បង្កើនជីវភាពរស់នៅជាលក្ខណៈគ្រួសារ ព្រោះនៅតំបន់កសិករយើងភាគច្រើនជាអ្នកដាំបន្លែបង្ការ។

ស្ពានអូរតាថាន់នេះ ពាន​សាងសង់ឡើងនៅឆ្នាំ២០០៨មានប្រវែង ២៤ ម៉ែត្រ ទទឹងជិត ៤ ម៉ែត្រ ហើយរងការខូចខាត ដោយសារទឹកជំនន់ទន្លេសេកុងលិចផ្ទួនៗគ្នា កាលពីឆ្នាំ២០១២កន្លងមក ទើបបង្កឱ្យបាក់ទ្រុឌទ្រោម ហើយភាពលំបាកនេះលោក​ ស្វាយ សំអ៊ាង អភិបាលខេត្តបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥ លានរៀល ធ្វើការជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកធានាមានសុវត្ថិភាព ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៤៦ នាទីutes មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៧ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម