ព័ត៌មានជាតិ
មកដល់ម៉ោងនេះ សម្តេចតេជោ និងនាយកុយ អាទិភាពទទួលចាក់វ៉ាក់សាំងកូវីដមុនគេ
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនឹងប្រើប្រាស់វ៉ាក់សាំងរបស់ចិន ដើម្បីចាក់បង្ការការពារការឆ្លងកូវីដ ១៩ ដល់ពលរដ្ឋកម្ពុជា។ ទោះបីមានការប្រកាសជនងាយរងគ្រោះដូចជាគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ សិល្បករសិល្បការិនីជាដើម នឹងទទួលការចាក់វាក់សាំងបង្ការមុនគេ តែមិនទាន់មានការប្រកាសចំឈ្មោះអ្នកណានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងទទួលការចាក់វ៉ាក់សាំងមុនគេ រួមទាំងបាន Comment តារាកំប្លែងជើងចាស់ម្នាក់ទៀតគឺនាយ កុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ សម្តេចមានប្រសាសន៍ថា លោក កុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។

តារាកំប្លែងនាយ កុយ ក៏មិននឹកស្មានដែរ ក្រោយពេលប្រមុខរដ្ឋាភិបាលប្រកាសចុចចំឈ្មោះ អ្នកអាទិភាពនឹងទទួលការចាក់វ៉ាក់សាំងកូវីដ -១៩មុនគេ។
សម្តេចតេជោ ហ៊ុន សែន លើកមូលហេតុដែលសម្តេចស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងមុនគេ ដើម្បីបង្កើតជំនឿចិត្តដល់ពលរដ្ឋកម្ពុជា។
សម្តេចបានបញ្ជាក់ថា ដើម្បីបង្កើតជំនឿទុកចិត្តនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេចនឹងចាក់វ៉ាក់សាំងលើកទីមួយនិងមុនគេតែម្តង។ សម្តេចគូសបញ្ជាក់ថា សម្តេចតែងតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា រាប់សិបឆ្នាំមកហើយ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន។រដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងសម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។
បើតាមលោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅព្រឹកនេះថា វ៉ាក់សាំងរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅអំឡុងខែកុម្ភៈនេះ ក្នុងដំណាក់កាលដំបូងចំនួន ៣០ លានដូស។
លោកជំទាវបញ្ជាក់ថា វ៉ាក់សាំងរបស់ចិនមានប្រសិទ្ធិភាពរហូតដល់ ៧៩ ភាគរយ និងកំពុងត្រូវបានប្រើប្រាស់នៅតាមប្រទេសជាច្រើន មាននៅអាមេរិកឡាទីន អាហ្វ្រីក អាស៊ី និងអឺរ៉ុប ហើយមកដល់ពេលនេះក៏មិនមានប្រតិកម្មអីធ្ងន់ធ្ងរដែរ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថា វ៉ាក់សាំងកូវីដនឹងយកមកចាក់ដោយឥតគិតថ្លៃ ជាជំហានដំបូងលើក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងក្រុមពលរដ្ឋដែលងាយរងគ្រោះ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


