ព័ត៌មានជាតិ
ចុះបញ្ជីសហគ្រាស SME នឹងសម្រួលតាម CamDX លែងស្មុគស្មាញ កាត់បន្ថយនីតិវិធី និងចំណាយពេលកាន់តែតិច
រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលយន្តការ និងនីតិវិធីក្នុងការចុះបញ្ជី និងធ្វើចំណាត់ថ្នាក់សហគ្រាសធុនតូច និងមធ្យម (SME) តាមរយៈប្រព័ន្ធបច្ចេកវិទ្យា CamDX ដើម្បីធានាឱ្យមានភាពសាមញ្ញ ច្បាស់លាស់ និងសង្គតភាព។ នេះបើតាមការគូសបញ្ជាក់ពីលោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងនៅក្នុងពិធីបើកវេទិកាគយ និង FASMEC នៅព្រឹកនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងពីការកែទម្រង់នីតិវិធីចុះបញ្ជី និងចំណាត់ថ្នាក់ SME តាមរយៈប្រព័ន្ធបច្ចេកវិទ្យា CamDX អាចឲ្យម្ចាស់សហគ្រាសអាចចុះបញ្ជី និងទទួលបានការធ្វើចំណាត់ថ្នាក់ផ្លូវការក្នុងពេលតែមួយ ដោយទទួលបានឯកសារគតិយុត្តពីគ្រប់ក្រសួងពាក់ព័ន្ធភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលច្រើន ឬទៅដាក់ឯកសារជាក្រដាសផ្ទាល់នៅតាមក្រសួងនីមួយៗដូចមុនឡើយ។

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមរបស់រដ្ឋាភិបាលមានចក្ខុវិស័យពង្រឹង និងពង្រីកការអភិវឌ្ឍ SME ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា «គម្រោងនេះរៀបចំជិតរួចរាល់ហើយ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវត្រៀមដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេលឆាប់ៗខាងមុខ»។
លោកឧបនាយករដ្ឋមន្រ្តីរំពឹងយុទ្ធសាស្ត្រជាតិនេះ នឹងត្រូវអនុម័តឱ្យអនុវត្តជាផ្លូវការនៅក្នុង ឆមាសទី២ នៃឆ្នាំ២០២៦ នេះ។

លោកលើកឡើងបន្ថែមពីការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយពេលចុះបញ្ជី និងទទួលបានការទទួលស្គាល់ជាផ្លូវការតាមប្រព័ន្ធ CamDX រួចរាល់ សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានកញ្ចប់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល ដែលរួមមានទាំងការលើកទឹកចិត្តផ្នែកសារពើពន្ធ (ពន្ធដារ) ការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធ។
លោករដ្ឋមន្រ្តីក៏ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំប្រព័ន្ធចុះបញ្ជី និងធ្វើចំណាត់ថ្នាក់សហគ្រាស MSME តាមប្រព័ន្ធអនឡាញទាំងស្រុង តាមរយៈថ្នាល CamDX ដើម្បីផ្តល់ភាពងាយស្រួល និងទទួលបានកញ្ចប់លើកទឹកចិត្ត។
នៅក្នុងពិធីបើក វេទិកាគយ និងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (MSME) កម្ពុជា លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងការគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» តំណាងរាជរដ្ឋាភិបាលបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសហព័ន្ធ MSME កម្ពុជា។
គំនិតផ្តួចផ្តើមនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងរដ្ឋបាលគយ និងវិស័យឯកជន ក្នុងការបង្កើតវេទិកាសន្ទនា ផ្លាស់ប្តូរមតិយោបល់ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីអភិវឌ្ឍវិស័យ MSME ដែលជាកម្លាំងចលករដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចជាតិ និងជាប្រភពបង្កើតការងារដ៏សំខាន់។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើនដើម្បីលើកកម្ពស់វិស័យ MSME រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ សម្រួលនីតិវិធីគយ ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កាត់បន្ថយពេលវេលានិងចំណាយ ព្រមទាំងលើកលែងនិងអនុគ្រោះពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងវិស័យអាទិភាព៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


