Connect with us

ព័ត៌មានជាតិ

រោងចក្រថ្មីចំនួនពីរបន្ថែមទៀត បោះទុន ១៤លានដុល្លារវិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តឱ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងកច្រ​រោង​ចក្រផលិតសម្ភារៈវេចខ្ចប់ លើទុនវិនិយោគសរុបប្រមាណ ១៤លានដុល្លារ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រទាំងពីររួមមាន៖

១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទី​តាំងវិនិយោគស្ថិត​នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៩១កន្លែង។

២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។

សូមបញ្ជាក់ថា រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោងវិនិយោគជូនដល់ក្រុមហ៊ុនប្រមាណ ៣៤គម្រោង ក្នុងទុនវិនិយោគសរុបជាង ២០០លានដុល្លារ​អាមេរិក ដោយអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់បានជាង ៤ម៉ឺន ៦ពាន់នាក់។ ក្នុងចំណោមគម្រោងទាំង ៣៤នោះ ភាគច្រើនជាគម្រោងបង្កើតរោងចក្រផលិតកាបូប ស្បែកជើង និងសម្លៀកបំពាក់។

ដោយឡែកសម្រាប់ខែមេសា នេះ CDC បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន ១១ទីតាំងបន្ថែមទៀត ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៧៣,៩លានដុល្លារ ជាមួយឱកាសការងារចំនួន ២ ៨៨៩កន្លែងផងដែរ។ នៅក្នុងគម្រោងទាំង១១ នោះ រួមមាន គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានលើកោះនានា ជាពិសេស​ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ រោងចក្រដំឡើងបន្ទះសូឡា រោងចក្រកែច្នៃវេចខ្ចប់កសិផល កសិដ្ឋាន​ចិញ្ចឹមគោពូជសាច់ខ្នាតធំ និងរោងចក្រកេសកាតុងជាដើម។

សូមរំលឹកថា ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ១៦៥គម្រោង ដែលទុនវិនិយោគ​ប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ១៦ ១៩៩៥កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការងារ និងប្រធានសភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាបង្កើនផលិតភាពការងារទាក់ទាញការវិនិយោគបន្ថែម

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនលក់អចលនទ្រព្យ IPIN បានផ្លាស់ប្ដូរការិយាល័យទៅអគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញ ក្រោយជោគជ័យក្នុងវិស័យនេះរយៈពេល ៣ឆ្នាំកន្លងមក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញ​ចូលរួម​ពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈ​ និង​បរិក្ខារបច្ចេកទេស​ព័ត៌មានវិទ្យា របស់សាលាមធ្យមសិក្សា​សុខាភិបាលភូមិភាគបាត់ដំបង

សេដ្ឋកិច្ច៣ ម៉ោង មុន

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

កីឡា២៤ ម៉ោង មុន

អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១

សន្តិសុខសង្គម៤ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

សន្តិសុខសង្គម១២ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

ជីវិតកម្សាន្ដ៥ ម៉ោង មុន

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

Sokha Hotels

ព័ត៌មានពេញនិយម