ព័ត៌មានជាតិ
កម្ពុជា មានរោងចក្រធុនធំជាង ២ពាន់រោងចក្រមានទុនវិនិយោគជិត ២ម៉ឺនលានដុល្លារ
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រធុនធំសរុបចំនួន ២១២៥រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន១៨,៥៦៦.៣លានដុល្លារក្នុងនោះ នៅឆ្នាំ២០២៣កន្លងមកនេះមានរោងចក្របង្កើតថ្មីចំនួន២៤១រោងចក្រ និងមានដើមទុនវិនិយោគប្រមាណ១,៨៧៥.៨លានដុល្លារ។

ថ្លែងក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្តរបស់ក្រុមហ៊ុន GTV Motor Co.,Ltd នៅ ឌឹ ព្រីមៀរ សែនសុខកាលពីថ្ងៃទី៣កម្ភៈ លោកបានបន្តថា ក្នុងចំណោមរោងចក្របង្កើតថ្មីចំនួន២៤១រោងចក្រ ក្នុងនោះ មានរោងចក្រចំនួន៨ ដែលបានសុំអាជ្ញាបណ្ណ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្គុំ និងដំឡើងយានយន្តនៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៥ហើយ ដែលបានដំណើរការជាផ្លូវការក្នុងនោះក៏មានក្រុមហ៊ុនខ្មែរទី១ ដែលបានដំឡើងឡានខ្មែរមុនគេគឺក្រុមហ៊ុន GTV Motor ហើយនៅខែឧសភា ខាងមុខនេះ តូយ៉ាតូ ក៏នឹងសម្ពោធជាផ្លូវការក្នុងការផលិតរថយន្ត Pick up & SUV នៅកម្ពុជាផងដែរ ។
លោករដ្ឋលេខាធិការបានស្នើដល់ក្រុមហ៊ុន GTV Motorសហការឱ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីប្រែក្លាយក្រុមហ៊ុន GTV Motor ក្រុមហ៊ុនគម្រូមួយនៅកម្ពុជា ជាក់ស្តែងដូចជាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណដំណើរការជាផ្លូវការហើយ ផលិតផលយានយន្តត្រូវ មាន អនុលោមភាព និងការត្រួតពិនិត្យស្តង់ដារច្បាស់លាស់ ដូចជាស្តង់ដារសុវត្ថិភាពយានយន្ត បទ បញ្ញត្តិបច្ចេកទេសផលិតផលយានយន្ត និងបណ្តាស្តង់ដារចាំបាច់មួយចំនួនទៀត ដើម្បីធានាសុវត្ថិ ភាពអ្នកប្រើប្រាស់ ក៏ដូចជាងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេស។ ពិនិត្យលទ្ធភាពក្នុងការស្នើសុំការពារកម្មសិទ្ធិលើកាសនីយបត្រតកក្កកម្ម (Patent) និង គំនូរឧស្សាហកម្ម ដែលមិនត្រឹមតែអាចការពារបាននៅកម្ពុជាទេ តែជាមួយបណ្តាប្រទេសជាង២៧ នៅសហគមន៍អឺរ៉ុប នៅអាមេរិក ជប៉ុន ចិន កូរ៉េ និងសឹង្ហបុរីផងដែរ ។
លើសពីនេះទៀត ពិនិត្យលទ្ធភាពប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាសំបកកង់រថយន្ត (រោងចក្រ Sailun នៅ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង គាត់ផលិតសំបកកង់ឡានមួយថ្ងៃបានរហូតដល់ ៣៥០០០ គ្រាប់និងធ្វើការនាំចេញប្រមាណ២៥០០០ គ្រាប់ក្នុងមួយថ្ងៃទៅ១៨០ប្រទេស និងតំបន់លើពិភពលោក រោងចក្រគាត់ប្រើ Robot ៩០%) រោងចក្រចិន កូរ៉េ ជប៉ុន ដែលផលិតខ្សែបង្គុំរថយន្ត និងគ្រឿងបង្គំ រថយន្តដទៃទៀតនៅកម្ពុជា ។ ចាប់ផ្ដើមធ្វើនវានុវត្តន៍ក្នុងការដំឡើង និងផលិតយានយន្តប្រើអគ្គិសនី ឬថាមពលស្អាតនិងចាប់ផ្តើមឈានចូលទីផ្សារភាគហ៊ុន នៅកម្ពុជា និងបន្ទាប់នៅហុងកុង ឬសឹង្ហបុរី និងឈានដល់ Nasdaq នៅអាម៉េរិក។
លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលស្គាល់ថាការបង្កើតឱ្យមានរោងចក្រផលិតដែលអាចឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ និងផ្គុំដំឡើងយានយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានប្រែក្លាយកម្ពុជាពីប្រទេសនាំចូល និងប្រើប្រាស់យានយន្តទៅជាប្រទេសឧស្សាហកម្មយានយន្ត ដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ម៉្យាងវិញទៀត រោងចក្រផលិត និងផ្គុំដំឡើងយានយន្ត បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជួយជំរុញដល់វិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច នៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។
លោកបានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការប្រើប្រាស់យានយន្តនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទយាយន្តថ្មីៗ រួមទាំងយានយន្តដើរដោយម៉ាស៊ីនចំហេះក្នុង (ICE) ប្រើប្រាស់ថាមពលហ្វូស៊ីល និងយានយន្តអគ្គិសនី (EV) ប្រើប្រាស់ថាមពលស្អាតផងដែរ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ