Connect with us

កីឡា

តួ​​ប្រកួតសម្តែង​គុន​ខ្មែរ​២​រូប​នេះ​រំពឹង​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

ក្នុង​ចំណោម​វិញ្ញាសា​១៩​សម្រាប់​ប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ មាន​វិញ្ញាសា​សម្តែង​​ថ្វាយ​បង្គំ​២​ដែល​ម្ចាស់​ផ្ទះ​កម្ពុជា​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ពោល​គឺ​អាច​ឈាន​ដល់​មេដាយ​មាស។

វិញ្ញាសាស​ម្តែង​ថ្វាយបង្គំគ្រូ ផ្នែក​របស់​​កម្ពុជាគឺ​ប្រកួត​ដោយ​កីឡាករ​ប្រដាល់ កាន់ ម៉េងហុង ដែល​រូប​គេ​ប្រកួត​តែ​សម្តែង​តែ​មួយ​​គត់។ កីឡាករ​រូប​នេះ​កាល​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​ប្រកួត​ឃីក​បុក​ស៊ីងទម្ងន់​៥៤​គីឡូក្រាម​ដោយ​ទទួល​បាន​មេដាយ​ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​​វិញ្ញាសា​សម្តែង​នារី​របស់​កម្ពុជា​គឺ​​ដោយ​កីឡាការិនី ម៉ើយ ស៊ឹង។ ​ក្រៅ​ពី​ប្រកួត​វិញ្ញាសា​សម្តែង កីឡាការិនី​កម្ពុជា​រូប​នេះ​ត្រូវ​ប្រកួតវិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​​៥១​គីឡូ​ក្រាម​មួយ​ទៀត ហើយ​ជា​អត្តពលិក​កម្ពុជា​តែ​១​រូប​គត់​ដែល​​ប្រកួត​ពីរ​វិញ្ញាសា​ក្នុង​កីឡា​គុន​ខ្មែរ។ កាល​ស៊ីហ្គេម លើក​ទី​៣១ នៅ​វៀតណាម ម៉ើយ ស៊ឹង ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ទម្ងន់​៥១​គីឡូក្រាម។

សម្រាប់​គុន​ខ្មែរ​មាន​ប្រទេស​​​៧បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​ក្នុង​​កីឡា​ស៊ីហ្គេម លើក​ទី​៣​២។ បើ​សម្លឹង​ទៅ​មើល ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង វៀតណាម ​មិន​សូវ​​​​មាន​ជំនាញ​​ខ្លាំង​ពីរបៀប​​ថ្វាយ​បង្គំគ្រូ​ទេ ប៉ុន្តែ​​ប្រទេស​ឡាវ​អាច​ចាត់​ទុក​ជា​ដៃ​គូ​ប្រជែង​មេដាយ​មាស​ដែរ ដោយសារប្រទេស​នេះ​ក៏​មាន​ក្បាច់​គុន មួយ​ឡាវ និង​មាន​របៀប​​ថ្វាយ​បង្គំ​​ច្រើន​របៀប​ដូច​កម្ពុជា​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា មុនចូល​រួម​ប្រកួតស៊ីហ្គេម ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​បាន​ហ្វឹក​ហាត់ និង​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​ខ្មែរ​មិន​ត្រូវ​មើល​ស្រាល​ដៃ​គូ​ប្រកួត​ឡើយ។

កីឡាការិនីវិញ្ញាសា​ប្រយុទ្ធ

  • កីឡាការិនី ឆា ចាន់ដេង ទម្ងន់​៤៥គក
  • កីឡាការិនី សុខរី កន្និកា ទម្ងន់ ៤៨​គក
  • កីឡាការិនី ម៉ើយ ស៊ឹង ទម្ងន់ ៥១​គក
  • កីឡាការិនី ទូច ចាន់វត្តី ទម្ងន់ ៥៤​គក
  • កីឡាការិនី ទួន ស្រីភីន ទម្ងន់៥៧គក
  • កីឡាការិនី សំ សំណាង ទម្ងន់​៦០​គក

កីឡាករ​វិញ្ញាសា​ប្រយុទ្ធ

  • កីឡាករ ម៉ាប់ ធារ៉ា ទម្ងន់ ៤៥​គក
  • កីឡាករ ភុន ពិសិត ទម្ងន់ ​៤៨​គក
  • កីឡាករ ខាំ ខ្លានាង ទម្ងន់ ​៥១​គក
  • កីឡាករ ហ៊ឹម គឹមរៀង ទម្ងន់ ​៥៤​គក
  • កីឡាករ ឃួន ឡាំងកូស៊ីន ទម្ងន់​៥៧គក
  • កីឡារ ឈុត វ៉ាន់ថង ទម្ងន់​៦០​គក (ឈុត សេរីវ៉ាន់ថង)
  • កីឡាករ ឃុន បូរ៉ា ទម្ងន់​​៦៣.៥​គក (ឃីម បូរ៉ា)
  • កីឡាករ ឡៅ ចិត្រា ទម្ងន់៦៧​គក
  • កីឡាករ ទិត សោភ័ណ្ឌ ទម្ងន់​៧១​គក (រឿង សោភ័ណ្ឌ)
  • កីឡាករ ឡៅ ចន្ទ្រា ទម្ងន់​៧៥គក
  • កីឡាករ រុំ សំណាង ទម្ងន់​៨១​គក (ព្រំ សំណាង)

កីឡាករ និង​កីឡាការិនី​វិញ្ញាសា​សម្តែង (ថ្វាយបង្គំ​គ្រូ)

  • កីឡាការិនី ម៉ើយ ស៊ឹង វិញ្ញាសា​សម្តែង​នារី
  • កីឡាករ កាន់ ម៉េងហុង ​វិញ្ញាសា​សម្តែង​បុរស

ការ​ប្រកួត​គុន​ខ្មែរ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​៦ ដល់​ទី​១១ ខែ​ឧសភា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម