Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញពីវិធីការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងទស្សនាការប្រកួតកីឡាស៊ីហ្គេម

បានផុស

នៅ

ក្រសួងសុខាភិបាល បាន​បង្ហាញ​ពី​វិធី​ការពារ​សុខភាព និង​រក្សា​សុវត្ថិភាព អំឡុង​ពេល​ទស្សនា​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី ១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី ២៧ មេសា លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចេះ​រក្សា​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ល្អ ដោយ​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ចម្លង​រោគ​នានា និង​ការពារ​រាករូស ឬ​ពុល​ចំណីអាហារ ដោយ​អនុវត្ត​វិធានការ​ថែរក្សា​អនាម័យ​ស្អាត ធានា​នូវ​សុវត្ថិភាព ចំណីអាហារ បរិភោគ​ចំណីអាហារ​ឆ្អិន​ល្អ និង​ពិសា​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ ជាពិសេស សូម​កុំ​ច្រាន ឬ​ប្រជ្រៀត​គ្នា ដើម្បី​ទប់ស្កាត់​នូវ​ការ​ដួល​សន្លប់​ដែល​អាច​កើត​មាន​ជាយថាហេតុ ហើយ​បើ​បងប្អូន​វិលមុខ ឬ​ស្រវាំង​ភ្នែក សុំ​អង្គុយ​ចុះ និង ហៅ​រក​អ្នក​ជួយសង្គ្រោះ។

លោក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ការពារ​ការ​ចម្លង​រោគ​ដូចជា ជំងឺ​អេដស៍ ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម ជាពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ការ​ចម្លង​វីរុស​កូវីដ-១៩ និង​វីរុស​ផ្តាសាយ​បក្សី​ជាដើម ដែល ក្រសួងសុខាភិបាល តែងតែ​បាន​ចេញ​ផ្សាយ​ជា​ហូរហែ​រួច​មក​ហើយ។

លោក​រដ្ឋមន្ត្រី បាន​ពន្យល់​ថា ការ​រាករូស រាក​មូល ចុកពោះ ចង្អោរ​ក្អួត ភាគច្រើន​បណ្ដាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ ការ​ពិសា​ម្ហូបអាហារ​មិន​ស្អាត ដោយមាន​មេរោគ ចំណីអាហារ​មិន​មាន​សុវត្ថិភាព​ល្អ ឬ​អាច​ធ្វើ​ឲ្យ​ពុល​ចំណីអាហារ​តែម្ដង ឬ ដោយសារ​អាហារ ស្រា ភេសជ្ជៈ​ណាមួយ​មាន​សារជាតិ​ពុល។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អ្នក​មាន​ជំងឺ​ឡើង​សម្ពាធ​ឈាម ត្រូវ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន កុំ​នៅ​កន្លែង​ចង្អៀត ឬ​ប្រជ្រៀត​នៅ​កន្លែង​ចង្អៀត អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង។ ត្រូវ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​មាន​ការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច ហើយ​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា បាញ់​បោះ ឬ វាយ​ប្រតប់​គ្នា ជាដើម។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​បញ្ហា​សុខភាព អាច​ស្វែងរក​សេវា​រថយន្ត គិលាន​សង្គ្រោះ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​ទីតាំង​ដូច​បាន​ផ្សព្វផ្សាយ​រួចហើយ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋ​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សូម​សប្បាយរីករាយ​មាន​សុខ​សុវត្ថិភាព​ក្នុង​ការ​ទស្សនា​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ នា​ពេល​ខាងមុខនេះ។

គួរ​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ក្រសួងសុខាភិបាល បាន​ត្រៀម​រថយន្ត​គិលាន​សង្គ្រោះ​ចំនួន ១១៤ គ្រឿង ក្នុង​នោះ​មាន​រថយន្ត ៧២ គ្រឿង សម្រាប់​រាជធានី​ភ្នំពេញ និង ៤២ គ្រឿង​ទៀត នៅ​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្ត​សៀមរាប។ រថយន្ត​គ្លីនិក​ចល័ត ៩ គ្រឿង មាន ៦ គ្រឿង នៅ​រាជធានី​ភ្នំពេញ និង ២ គ្រឿង​ទៀត នៅ​តាម​ខេត្ត។ ត្រៀម​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៧ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ព្រះសីហនុ កំពត និង​កែប ព្រមទាំង​ត្រៀម​បុគ្គលិក​ពេទ្យ ៨៣៣ នាក់ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ ៤៥៧ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម