វប្បធម៌ ជំនឿ
ប្រាក់ក្នុងអាំងប៉ាវ កុំចេះតែឲ្យផ្ដេសផ្ដាស ប្រយ័ត្នជួបរឿងសយពេញមួយឆ្នាំ
អាំងប៉ាវគឺជានិមិត្តរូបនៃសំណាងល្អ ភាពរុងរឿង សម្រាប់អ្នកផ្ដល់និងអ្នកទទួល ក្នុងពិធីបុណ្យចូលឆ្នាំចិន។ យ៉ាងណាមិញ ទាំងខ្មែរកាត់ចិន និងជនជាតិចិនជុំវិញពិភពលោក មានតំណមខ្លាំងណាស់ ជាមួយរឿងប្រគល់អាំងប៉ាវទៅដល់នរណាម្នាក់ គេមិនមែនចេះតែឲ្យឲ្យផ្ដេសផ្ដាសនោះទេ។
គ្រូណុប នឹងបង្ហាញពីរបៀបប្រគល់អាំងប៉ាវទៅសាច់ញាតិ ឬកូនចៅក្រោមបង្គាប់ ដើម្បីបានសំណាងល្អទាំងសងខាង ៖
១ ពីឪពុកម្ដាយដល់កូនៗ

ជាធម្មតា ឪពុកម្ដាយឬជីដូនជីតា គួរផ្ដល់អាំងប៉ាវប្រហែល ២០ ដុល្លារ គឺគ្រប់គ្រាន់សម្រាប់ក្មេងៗ អាចទិញរបស់ក្មេងលេងដោយខ្លួនឯង។ នេះជាលេខហុងស៊ុយ ដែលក្រុមគ្រួសារនិយមផ្ដល់ឲ្យកូនៗតូចៗ ដើម្បីនាំសំណាងល្អដល់សមាជិកក្នុងផ្ទះផងដែរ។
២ មនុស្សពេញវ័យរៀបការរួច

ការផ្ដល់អាំងប៉ាវពណ៌ក្រហម គឺជាពិធីដ៏សំខាន់មួយសម្រាប់មនុស្សពេញវ័យ និងជានិមិត្តរូបនៃការត្រៀមខ្លួនចែករំលែកទ្រព្យសម្បត្តិ និងពរជ័យរបស់អ្នកជាមួយអ្នកដទៃ។ សម្រាប់មនុស្សដែលរៀបការរួច សូមប្រគល់អាំងប៉ាវដល់មនុស្សជាទីស្រលាញ់ប្រហែល ១០ ដុល្លារ គឺសមរម្យបំផុត និងជាហុងស៊ុយនៃលេខសំណាងល្អថែមទៀត។
៣ កូនផ្ដល់ឲ្យឪពុកម្តាយ
ការផ្ដល់អាំងប៉ាវដល់ឪពុកម្ដាយ គឺជាសញ្ញានៃការគោរព និងជាកាយវិការចង្អុលបង្ហាញ ដែលមានយូរមកហើយ នៃជំនឿក្នុងការគោរពសាសនា។ កូនៗផ្ដល់ឲ្យចាស់ទុំ គឺជាការឲ្យពរពីពួកគាត់ មកថែមមួយកម្រិតទៀត ក្នុងអំឡុងពេលបុណ្យប្រពៃណីជាតិដ៏ធំនេះ ផងដែរ ។
ជាទូទៅ ទឹកប្រាក់ចន្លោះពី ៥០ ដុល្លារទៅ ១០០ ដុល្លារ ជានិមិត្តរូបនៃពរជ័យរបស់ឪពុកម្ដាយចំពោះកូនៗ ដែលប្រគល់ឲ្យពួកគាត់។
៤ ពេលទៅលេងក្រុមគ្រួសារនិងមិត្តភក្តិ
ថ្ងៃបន្ទាប់ពីថ្ងៃចូលឆ្នាំថ្មី គឺជាដំណើរទៅកាន់ផ្ទះរបស់គ្រួសារនិងមិត្តភ័ក្ដិ ដើម្បីជូនពរពួកគេឲ្យមានសំណាងល្អជារៀងរហូត។ ក្រៅពីអាំងប៉ាវដែលអ្នក អាចយកមកឲ្យកូនៗក្នុងផ្ទះ អ្នកក៏គួរតែមានអាំងប៉ាវមួយប្រភេទទៀត ដែលមានតម្លៃប្រហែល ២០ ដុល្លារ សម្រាប់ម្ចាស់ផ្ទះ ដែលបានទៅលេង ហើយដាក់នៅកណ្ដាលនៃអាហារសម្រន់ហូបរួមគ្នា។
៥ ពីមេទៅកាន់កូនចៅ

ជាធម្មតាជនជាតិចិន មានជំនឿខ្លាំងណាស់ ជាមួយនឹងការប្រគល់អាំងប៉ាវដល់អ្នកណាម្នាក់ ជាពិសេសបុគ្គលិក ឬកូនឈ្នួលដែលរស់នៅក្នុងផ្ទះជាមួយ។ នៅពេលដែលថៅកែផ្ដល់អាំងប៉ាវដល់បុគ្គលិក ឬកូនឈ្នួលក្នុងផ្ទះ ចូរកុំភ្លេចនូវគោលការណ៍ណែនាំទាំងនេះ៖
- ជ្រើសរើសអាំងប៉ាវពណ៌ក្រហមថ្មីស្រឡាង ហើយមិនត្រូវដាក់បញ្ចូលកាក់ក្នុងអាំងប៉ាវ និងប្រាប់ពួកគេថា ត្រូវរង់ចាំដល់បំបែកគ្នាសិន ចាំបើកមើល។
- ចំណែកចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវ គួរដាក់ជាលេខគូ ដូចជាលេខ ៨ (សំណាងល្អ) ឬលេខសេស ៩ (គង់វង្សយូរអង្វែង) លើកលែងតែលេខ ៤ ដោយសារតែពាក្យនេះមានន័យថាសេចក្ដីស្លាប់៕
គ្រូ ណុប
ចុចអាន៖១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន អ្នកប្រហែលមិនធ្លាប់ដឹងឡើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


