១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន មានតែអ្នកជាប់ខ្សែស្រឡាយចិនប៉ុណ្ណោះទើបដឹង
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន មានតែអ្នកជាប់ខ្សែស្រឡាយចិនប៉ុណ្ណោះទើបដឹង

Published

on

១.​បុណ្យចូលឆ្នាំចិន អាចហៅម្យ៉ាងទៀតថា បុណ្យផ្ការីក

ដោយសារបុណ្យចូលឆ្នាំចិន ប្រារព្ធឡើងអំឡុងនិទាឃរដូវ អ្នកស្រុកខ្លះហៅបុណ្យនេះថា ជុនជី (Chunjie) ឬបុណ្យផ្ការីក។ បុណ្យផ្ការីក ជាការស្វាគមន៍និទាឃរដូវ ដោយគេមានជំនឿថា វានាំមកនូវការដាំដុះ ការប្រមូលផល ការចាប់ផ្តើមថ្មី និងស្វាគមន៍លាភសំណាង។

ទោះយ៉ាងណាគេនៅតែអាចហៅវាជា បុណ្យចូលឆ្នាំចិនបាន ពីព្រោះប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង កូរ៉េខាងត្បូង និងវៀតណាមក៏ប្រារព្ធបុណ្យនេះដែរ។

២.បុណ្យចូលឆ្នាំចិន គ្មានកាលបរិច្ឆេទច្បាស់លាស់ទេ

 យោងតាមប្រតិទិនចន្ទគតិ បុណ្យផ្ការីក ចាប់ផ្ដើមពីថ្ងៃទី ១ ខែមករា និងមានរយៈកាលរហូតដល់ថ្ងៃទី ១៥ កើតនៃខែនេះ។ ជាទូទៅពិធីបុណ្យចូលឆ្នាំចិនប្រារព្ធឡើងតាមប្រតិទិនចន្ទគតិ ដែលត្រូវនឹងសុរិយគតិចន្លោះពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈ​រៀងរាល់ឆ្នាំ។

៣. ថ្ងៃសម្រាប់សែនព្រេនដល់ព្រះ

ថ្ងៃដំបូងនៃពិធីបុណ្យ គឺជាថ្ងៃនៃពិធីបួងសួងអរគុណដល់ព្រះសម្រាប់រដូវដាំដុះនិងការច្រូតកាត់។ ក្រៅពីនោះ ប្រជាជនធ្វើការបួងសួងដល់ជីដូនជីតារបស់ខ្លួនដែរ ដោយពួកគេចាត់ទុកបុព្វការីជនដែលចែកឋានទៅជាអាទិទេពគួរគោរព។

. ទេវកថាអំពីសត្វចម្លែក

យោងទៅតាមរឿងព្រេងនិទានរបស់ចិនតំណាលថា មានសត្វចម្លែកមួយឈ្មោះនីន (Nian -年) ដែលតែងចេញមកអុកឡុកអ្នកភូមិរាល់ថ្ងៃចូលឆ្នាំសកល។ នៅពេល នីន នោះលេចមកម្ដងៗ មនុស្សម្នានឹងរត់លាក់ខ្លួនក្នុងផ្ទះមិនហ៊ានចេញទៅណាឡើយ។ ប៉ុន្តែគ្រាមួយ ក្មេងប្រុសម្នាក់មានភាពក្លាហានប្រយុទ្ធជាមួយ នីន ដោយប្រើផាវជាអាវុធ រហូតទាល់តែវាលែងមកបៀតបៀនភូមិទៀត។ លុះនៅថ្ងៃបន្ទាប់អ្នកស្រុកធ្វើពិធីអបអរនឹងការរស់រានមានជីវិតរបស់ពួកគេ ដោយដុតផាវបន្ថែមកាន់តែច្រើននៅក្នុងភូមិ។ ការអនុវត្តនោះក៏បានក្លាយជាប្រពៃណីនៃពិធីបុណ្យចូលឆ្នាំថ្មី។

៥. ការដុតផាវ និងដុតសំណែន

ក្នុងទេវកថាអំពី នីន ផាវត្រូវបានគេសន្មត់ជាឧបករណ៍អាចបំភ័យសត្វចម្លែក និងបណ្ដេញសំណាងអាក្រក់ចោលបាន។ ដូច្នេះនៅថ្ងៃចូលឆ្នាំ ប្រជាជនចិនរមែងដុតផាវនៅពាក់កណ្តាលអធ្រាត្រ ហើយពួកគេដុតវាម្ដងទៀតនៅព្រឹកបន្ទាប់ដើម្បីស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាទទួលយកសំណាងល្អ។

ក្រៅពីដុតផាវ នៅរាត្រីដដែលនោះ គ្រួសារនីមួយៗក៏បានដុតលុយក្រដាស និងដុំមាស ក្លែងក្លាយដើម្បីឧទ្ទិសដល់អ្នកចែកឋាន។ ពួកគេជឿថា ការដុតវត្ថុទាំងនោះនឹងជួយឲ្យ កុងម៉ារបស់ខ្លួនទទួលបាននូវសេចក្ដីសុខនៅជាតិខាងមុខ ។

៦. ពិធីចូលឆ្នាំថ្មីចិន ជាបុណ្យមួយដែលមានការធ្វើដំណើរច្រើនធំបំផុតនៅលើពិភពលោក

ការជួបជុំគ្រួសារ ជាប្រពៃណីសំខាន់បំផុតដែលមិនអាចអាក់ខានក្នុងពិធីបុណ្យចូលឆ្នាំចិន។ ទោះបីជារស់នៅទីណាមិនថា ទីក្រុង ឬស្រុកក្រៅឡើយ ប្រជាជនចិនគ្រប់គ្នាត្រូវតែវិលទៅស្រុកកំណើតវិញដើម្បីជួបគ្រួសារទទួលទានអាហារជុំគ្នាក្នុឱកាសឱឡារឹកនេះ។ ដោយសារការវិលត្រឡប់ទៅស្រុករបស់ប្រជាជនចិន ស្ថិតិពិភពលោករកឃើញថា ក្នុងអំឡុងមុនចូលឆ្នាំចិន ជាវេលាដែលមានអ្នកដំណើរចរាចរច្រើនជាងពេលណាៗទាំងអស់។

នៅឆ្នាំ ២០១៥ ស្ថិតិបានបង្ហាញថា ក្នុងមួយវិនាទីសំបុត្រធ្វើដំណើរនានាត្រូវបានលក់ចេញប្រហែល ១០០០ សន្លឹក។

៧. តំណម

ការងូតទឹកនៅថ្ងៃចូលឆ្នាំថ្មី មិនត្រូវបានអនុញ្ញាតនោះទេ។ រីឯការបោសសម្អាតផ្ទះ ឬចោលសំរាមក៏មិនអនុញ្ញាតដែរ។ ការបោសសម្អាតផ្ទះ បោកគក់ លាងចានឆ្នាំង និងសម្ភារនានា ត្រូវធ្វើឲ្យបាន ៥ ថ្ងៃ មុនពិធីមកដល់។ ការហាមប្រាមបោសជូតនៅចូលឆ្នាំ ព្រោះគេជឿថា វាដូចទៅនឹងការសម្អាតចោលសំណាងដូច្នោះដែរ!

ដោយឡែកតំណមផ្សេងទៀតរួមមាន ​កាត់សក់ ការប្រើកន្ត្រៃ កាំបិត និងវត្ថុមុតស្រួចផ្សេងៗ ការស្បថស្បែ ការនិយាយពាក្យមិនល្អដូចជា ពាក្យស្លាប់ ជំងឺ និងការបែកបាក់។ល។

៨. ប្រពៃណីជូនអាំងប៉ាវ

កុមារៗ នឹងទទួលបានអាំងប៉ាវដែលមានប្រាក់នៅក្នុងស្រោមក្រហម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ប្រាក់នេះត្រូវបានអ្នកស្រុកជឿថា នឹងជួយផ្ទេរទ្រព្យសម្បត្តិពីមនុស្សចាស់ទៅក្មេងៗ តៗគ្នា។ យ៉ាងណាមិញ ពួកគេក៏ជូនអាំងប៉ាវ រវាងថៅកែនិងកូនចៅ មិត្តរួមការងារ និងមិត្តភក្តិផងដែរ។

៩. ពណ៌ក្រហម

គ្រប់គ្រួសារទាំងអស់នឹងតែងផ្ទះរបស់ខ្លួនដោយពណ៌ក្រហម។ តំណាលពីនិទាកថាអំពី នីន តាមពិតផាវមិនមែនជាអាវុធតែមួយដែលសត្វចម្លែកខ្លាចនោះទេ។ ពណ៌ក្រហមក៏ជាអាវុធដែលត្រូវបានប្រើក្នុងក្នុងពេលនោះដែរ និងបន្តប្រើជាការតុបតែងក្នុងពេលចូលឆ្នាំថ្មីតរៀងមក។ ជនជាតិចិននឹងព្យួរគោមក្រហម ខ្សែម្ទេសពិតឬក្លែង បិទភ្ជាប់ក្រដាសពណ៌ក្រហមដាក់លើទ្វារ បង្អួច និងកន្លែងច្រើនផ្សេងទៀត។ រីឯសម្លៀកបំពាក់ថ្មីពណ៌ក្រហមត្រូវបានជឿថា នឹងនាំមកនូវសំណាងល្អ ក៏ដូចជាជាការចាប់ផ្តើមដ៏មានសិរីមង្គល។

១០. ការកើនអាយុ

នៅប្រទេសចិន មនុស្សម្នាក់ៗសុទ្ធតែមានអាយុពីរ គឺអាយុពិត (岁岁 / shísuì) និងអាយុក្លែងក្លាយ (虚岁 / xū suì) ។ អាយុពិតជាអាយុដែលរាប់តាមថ្ងៃខែឆ្នាំដែលកើត ហើយវាកើនពេលយើងប្រារព្ធពិធីខួបកំណើត។ រីឯអាយុក្លែងក្លាយ ជាអាយុដែលកើនឡើង ដោយរាប់តាមការចូលឆ្នាំថ្មីនេះឯង។

១១. យុវជននៅលីវ ត្រូវរកសង្សារក្លែងក្លាយយកទៅជួបអ្នកផ្ទះ

ចំពោះកូនប្រុសស្រីណាដែលនៅលីវ ហើយមិនទាន់មានគូស្នេហ៍ ពួកគេត្រូវជួលសង្សារក្លែងក្លាយយកទៅជួបអ្នកផ្ទះ។ ទម្លាប់បង្ហាញមុខគូស្នេហ៍ឲ្យឪពុកម្ដាយបានឃើញ គឺក្នុងគោលបំណងធ្វើឲ្យពួកគាត់កក់ក្ដៅចិត្តពេលជួបជុំគ្រួសារ។

១២. ការបង្ហោះគោម

នៅយប់ ព្រះចន្ទពេញវង់ដំបូងនៃឆ្នាំចន្ទគតិ គ្រប់ក្រុមគ្រួសារត្រូវធ្វើពិធីបង្ហោះគោម ដើម្បីបញ្ចប់ពិថីបុណ្យ​ចូលឆ្នាំថ្មី ។ ការបង្ហោះគោម គឺជាការតំណាងឲ្យសេរីភាព និងក្តីស្រឡាញ់នៅក្នុងប្រទេសចិន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ chinesenewyear

ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាង​ដែល​ជនជាតិចិនជឿថា​នាំ​សំណាង​នៅ​​ថ្ងៃចូលឆ្នាំ​ថ្មី

ចុចអាន៖ អត្ថន័យផ្កាសម្រាប់សែន​ចូលឆ្នាំចិន ដើម្បីហេងចូលហេង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ33 mins ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ54 mins ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ3 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ3 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services