ព័ត៌មានជាតិ
សប្ដាហ៍ក្រោយ វគ្គអធិការកិច្ចបឋមជំនាន់ ៥ វគ្គទី ៣-៤ នឹងបើកការបណ្ដុះបណ្ដាលដល់មន្ត្រី ដើម្បីបានយល់បន្ថែមអំពីច្បាប់សកលនៅកម្ពុជា
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា នាថ្ងៃពុធ ទី ១៧ ខែឧសភា ឆ្នាំ ២០២៣ វិទ្យាស្ថានជាតិអធិការកិច្ច នឹងបើកវគ្គបឋមអធិការកិច្ចជំនាន់ ៥ វគ្គទី ៣-៤ ក្រោមអធិបតីភាព លោក ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ជាតំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ រ ព ឣ)។

លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលបឋមនេះ មានរយៈពេល ២ សប្តាហ៍ មានសិក្ខាកាមជាមន្ត្រីមកពីមន្ទីររាជធានី-ខេត្ត មន្ត្រីនៅក្រសួង ទ រ ព ឣ ក្នុងនោះក៏មានមកពីអគ្គាធិការដ្ឋាន នៃបណ្ដាក្រសួង ស្ថាប័នចំនួន ១៨ សរុបចំនួន ៤៥ រូប។

អ្នកនាំពាក្យដដែល បានឲ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអធិការកិច្ចនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១៦ ដល់ ២៦ ខែឧសភា ឆ្នាំ ២០២៣ ក្រោមប្រធានបទមួយចំនួនរួមមាន ៖ ទស្សនៈទូទៅ នៃការងារអធិការកិច្ច, ប្រព័ន្ធច្បាប់សកល និងកម្ពុជា, ការប្រៀបធៀបស្ថាប័នអធិការកិច្ច ៤ នៅអាស៊ី, ស្ថាប័នអធិការកិច្ច និងមន្ត្រីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ របាយការណ៍ និងកំណត់ហេតុអធិការកិច្ច និងវិធីសាស្ត្រអធិការកិច្ច។
វគ្គនេះធ្វើបទឧទ្ទេសនាមដោយលោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួង, លោក សុត គឹមសាន អនុរដ្ឋលេខាធិការ, លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោកសាស្ត្រាចារ្យ ថង សុខុម អ្នកជំនាញគណនេយ្យ-ហិរញ្ញវត្ថុផងដែរ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


