ព័ត៌មានជាតិ
យុវជនខេត្តកោះកុង ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈពីប្រទេសថៃ
កោះកុង ៖ ក្រុមយុវជននៅខេត្តកោះកុង បានទទួលការជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន៣ជំនាញពីមន្ទីរការងារខេត្តត្រាត ប្រទេសថៃ ដោយលោកស្រីអភិបាលខេត្តកោះកុងក៏ជំរុញឱ្យសិក្សាជំនាញវិស័យទេសចរណ៍ផងដែរ។

ថ្នាក់ដឹកនាំក្រុមការងារនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញខេត្តត្រាត បានស្មោះចិត្តគាំទ្រដល់ការចែករំលែកចំណេះដឹងជំនាញសំខាន់ៗដល់យុវជនខេត្តកោះកុង ដើម្បីធ្វើជាទុនរកការងារធ្វើបានសមរម្យ និងទទួលប្រាក់ចំណូលបានច្រើន។

លោកស្រី ផ្លងមង្គល ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញខេត្តត្រាត និយាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ជំនាញចំនួន៣ នឹងត្រូវផ្តល់ចំណេះដឹងដល់យុវជនខេត្តកោះកុង គឺទី១-ជំនាញការប្រើកម្មវិធី កម្មវិធី Microsoft office កម្រិតខ្ពស់ (Microsoft Excel Advance) ទី២-ជំនាញរៀបចំសណ្ឋាគារ និងទី៣-ជំនាញជាងជួសជុលខ្នាតតូចដើម្បីកសិកម្ម។

លោកស្រី ផ្លងមង្គល លើកឡើងទៀតថា គម្រោងកសាងសម្ថភាព និងអភិវឌ្ឍន៍ជំនាញសម្រាប់ការងារ កម្ពុជា/ឡាវ/មីយ៉ាន់ម៉ា នេះអាចជួយបង្កើនចំណេះដឹងវិជ្ជាជីវៈពិតប្រាកដដល់ប្រជាជនកម្ពុជា មានមុខរបរការងារ មានប្រាក់ចំណូល ដែលអាចផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារ បានយ៉ាងប្រសើរ។ ទៀតសោត ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានការរីកចម្រើន និងពង្រឹងទំនាក់ទំនងអន្តរជាតិ។

ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញខេត្តត្រាត ក៏បានរម្លឹកដែរថា ឆ្នាំ២០២៣ ខេត្តត្រាតបានចាត់ឱ្យវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញ ៣៣ ខេត្តត្រាត បានប្រជុំពិភាក្សាអំពីតម្រូវការឲ្យមានការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍប្រជាជនខេត្តកោះកុងអោយមានសក្ដានុពល និងអាចបង្កើនជំនាញក្នុងការប្រកបអាជីពបាន។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានចាត់ទុកការជួយជ្រោមជ្រែងរបស់ភាគីថៃលើការអប់រំសិក្សាជំនាញបច្ចេកទេសថា ជាការរួមចំណែកមួយយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីពង្រឹងលើការសិក្សាផ្នែកធនធានមនុស្សលើជំនាញបច្ចេកទេសវិជ្ជាជីវៈនៅខេត្តកោះកុង។
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបន្តថា វគ្គសិក្សានេះមានរយៈពេល៣០ម៉ោង ដែលធ្វើឡើងក្នុងចន្លោះថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សរុបចំនួន៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ២០នាក់ ក្នុងមួយជំនាញសរុបចំនួន៦០នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង។

អ្នកអង្គម្ចាស់បណ្ឌិត សម្លឹងឃើញថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវិស័យអាទិភាពមួយដែលយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យជំរុអភិវឌ្ឍន៍វិស័យការងារ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ម្យ៉ាងទៀត ក៏ជាការរក្សាបានកំលាំងពលកម្មដែលមានជំនាញពិតប្រាកដអោយរីកដុះដាលក្នុងវិស័យរដ្ឋ និងឯកជន។

ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ស្វាគមន៍ចំពោះភាគីថៃដែលមានបំណងចង់ជួយពង្រឹងសមត្ថភាពដល់យុវជនក្នុងខេត្តកោះកុង តាមរយៈការទទួលចំណេះដឹងជំនាញច្បាស់លាស់។ លោកជំទាវ មើលឃើញថា វិស័យទេសចរណ៍ក៏កំពុងមានការរីកចម្រើនផងដែរ ដោយស្នើសុំដល់យុវជនចាប់អារម្មណ៍សិក្សាជំនាញនេះ ព្រោះឱកាសការងារក៏មានច្រើនសម្រាប់ទាញយកប្រាក់ចំណូល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


