ព័ត៌មានជាតិ
មន្ត្រីអាស៊ាន ៦ ប្រទេស ទទួលបានការបណ្ដុះបណ្ដាលការគ្រប់គ្រងស្វ័យប្រវត្តិកម្មលើកកម្ពស់ជំនាញដើរឱ្យទាន់ឧស្សាហកម្ម ៤.០
មន្ត្រីសមាជិកអាស៊ានមកពី ៦ ប្រទេស រួមមានឥណ្ឌូណេស៊ី, ប្រ៊ុយណេ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងកម្ពុជា ចំនួន ១៥ រូប ទទួលបានការបណ្ដុះបណ្ដាលជំនាញសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការ នៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែចង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ពិសេសដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហកម្មបួនចុចសូន្យ( ៤.០)។

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control”ក្រោមគម្រោង ASEAN-ROK TVET Mobility Programme កាលពីថ្ងៃទី ៣០ សីហា នេះ លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងតាមស្មារតី នៃកិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ហើយនេះជាជំនាន់ទី ៣ ហើយ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាម មកពីបណ្តាប្រទេសអាស៊ាន ដើម្បីកាត់បន្ថយគម្លាត នៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានា នៃតំបន់អាស៊ាន។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងនោះរយៈពេល ២ ខែ សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងរយៈពេល ១ ខែ ត្រូវអនុវត្តការងារជាក់ស្តែងនៅតាមរោងចក្រ/ សហគ្រាស។

គួរបញ្ជាក់ថា សិក្ខាកាមចំនួន ១៥ នាក់ មកពី ៦ ប្រទេសផ្សេងគ្នារួមមាន ៤ នាក់ មកពីកម្ពុជា ១ នាក់មកពីប្រ៊ុយណេ ២ នាក់ មកពីឥណ្ឌូណេស៊ី ២ នាក់ មកពីម៉ាឡេស៊ី ៣ នាក់ មកពីហ្វីលីពីន និង ៣នាក់ មកពីប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទ ៖ សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


