ព័ត៌មានជាតិ
យុវតីមកពីគ្រួសារក្រីក្រនៅខេត្តស្វាយរៀង ពេញចិត្តវគ្គបណ្ដុះបណ្ដាលបច្ចេកទេសរបស់រាជរដ្ឋាភិបាល
យុវតី ឈឹម រចនា ដែលកំពុងរៀនជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បានលើកឡើងថា ខ្លួនពេញចិត្តយ៉ាងខ្លាំងក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ហើយរូបគេសង្ឃឹមថា ការរៀនជំនាញវិជ្ជាជីវៈ នឹងអាចផ្លាស់ប្ដូរស្ថានភាពគ្រួសាររបស់គេនាពេលអនាគត។

យុវតីរូបនេះ ថា «ដោយសារតែខ្ញុំពេញចិត្ត ពីព្រោះវាជាឱកាសសម្រាប់យុវជនដែលមានជីវភាពខ្វះខាតអាចរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត»។

យុវតីរូបនេះ បន្ថែមថា ក្នុងរយៈពេល ៣ សប្ដាហ៍ ក្នុងការចាប់ផ្ដើមរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ខ្លួនបានសិក្សានូវជំនាញទន់ ប្រមុម ការតចរន្តក្នុងគេហដ្ឋាន និងការសិក្សាការវាស់តង់ស្យុងផ្សេងៗ ជាច្រើនទៀត។ កម្មវិធីសិក្សាទាំងនេះ កញ្ញា សង្ឃឹមថា សិក្ខាកាមអាចស្រូបយកចំណេះជំនាញបានឆាប់រហ័ស និងអាចទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមកសិក្សាបានគ្រប់ៗ គ្នាផងដែរ។

យុវតី ឈឹម រចនា ថា «ក្រៅពីសិក្សាលើមុខវិជ្ជាទាក់ទងនឹងជំនាញ ក្នុងនោះដែរ គ្រូបង្រៀន ក៏បានផ្តោតលើការបង្រៀនការធ្វើការងារជាក្រុម ឱ្យចេះសហការគ្នា ស្រលាញ់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នាផងដែរ ត្បិតការចុះកម្មសិក្សា និងការចូលរោងជាងអនុវត្តមិនទាន់បានចាប់ផ្ដើមនៅឡើយ»។ យុវតី រចនា បន្ថែមថា នារី ក៏អាចរៀនជំនាញដំឡើងបណ្ដាញអគ្គិសនីបានដែរ ត្បិតជំនាញនេះភាគច្រើនសំបូរតែបុរសរៀននាពេលកន្លងមក។ យុវតីរូបនេះ បានសម្រេចចិត្តរៀនជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារនេះដោយខ្លួនឯង ហើយសង្ឃឹមយ៉ាងមុតមាំថា គាត់អាចធ្វើបាន និងជោគជ័យលើជំនាញនេះ។

ជាមួយគ្នានេះ យុវតី ឈឹម រចនា ក៏បានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល ជាក្តីសង្ឃឹមតែមួយគត់ អាចឱ្យខ្លួនបានសិក្សាជំនាញទាំងដែលគ្រួសារមានជីវភាពក្រីក្រ ហើយអាចមានជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូលសមរម្យ។ យុវតីរូបនេះ រំពឹងថា ខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈឪពុកម្ដាយកាន់តែជរាពីមួយថ្ងៃទៅមួយថ្ងៃ។

គួរជម្រាបថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បានបោះជំហានទៅមួយដំណាក់កាលទៀតហើយ ដោយកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលចូលរៀនជាផ្លូវការនៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


