ព័ត៌មានជាតិ
ផែក្រុងព្រះសីហនុមានជម្រៅទឹកត្រឹម ៨,៥០ ម៉ែត្រ មុនពង្រីកសមត្ថភាពដល់ជម្រៅ ១៤.៥០ ម៉ែត្រ
កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បច្ចុប្បន្ននេះមិនអាចឲ្យនាវាដឹកទំនិញឆ្លងទ្វីបប្រើប្រាស់បាននោះទេ ដោយសារមានជម្រៅទឹករាក់ត្រឹមតែ ៨.៥០ ម៉ែត្រ។
មុនពេលដែលរដ្ឋាភិបាលប្រកាសបើកការដ្ឋានសាងសង់ពង្រីកដល់ជម្រៅ ១៤,៥០ ម៉ែត្រ សមត្ថភាពផ្ទុកកុងទីន័រនៅកំពង់ផែខេត្តព្រះសីហនុមានត្រឹម ៧៥០ ០០០ TEUs ក្នុងមួយឆ្នាំ (សមមូលកុងតឺន័រ ២០ ហ្វីត)។

លើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី ១ ខែឧសភា ២០២៣ ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗចូលចតមានការកើនឡើង ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវានឹងមានតម្លៃថោកជាងមុន។
ប្រមុខរាជរដ្ឋាភិបាលអះអាងបន្តថា ការកសាងផែទឹកជ្រៅកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា មានលទ្ធភាពទទួលនាវាពី ១៨ ភាគរយ ទៅដល់ជាង ៩០ ភាគរយ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍចំណតកំពង់ផែជាបីដំណាក់កាលដោយនៅឆ្នាំ២០២៦ ចំណតផែកុងទីន័រថ្មី ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ មានសមត្ថភាពផ្ទុកកុងទីន័រឡើងដល់ ១,៤៥ លាន TEU ក្នុងមួយឆ្នាំ។ ចំណតផែកុងទីន័រថ្មីជំហានទី២ នឹងដាក់អនុវត្តនៅឆ្នាំ២០២៨ និងចំណតផែកុងទីន័រថ្មី ជំហានទី៣ នៅឆ្នាំ២០២៩ ធ្វើឱ្យសមត្ថភាពផ្ទុកកុងទីន័រឡើងដល់ជាង ២,៦៧លាន TEU ក្នុងមួយឆ្នាំ។
តាមរយៈផែនការអភិវឌ្ឍចំណតកំពង់ផែថ្មីនេះ នឹងអនុញ្ញាតឱ្យនាវាដឹកទំនិញទូទាំងពិភពលោកចូលចតបាន ដោយពុំចាំបាច់ឆ្លងកាត់នៅកំពង់ផែផ្សេងៗ ដោយលែងមានឧបសគ្គជម្រៅទឹក ជាពិសេសកាត់បន្ថយចំណាយថវិកា និងពេលវេលាដឹកជញ្ជូនតាមសមុទ្រ និងបង្កើនភាពប្រកួតប្រជែង៕

-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ