កីឡា
នារីពិការ វុិច ចន្ថា ធ្លាប់ធ្វើការផ្ទះគេក្លាយជាអត្តពលិកសក្តានុពលក្នុងអាស៊ានប៉ារ៉ាហ្គេម
កីឡាការិនីជនមានពិការភាពកម្ពុជា វ៉ិច ចន្ថា ដែលធ្លាប់លាងចាន បោកខោអាវ និងបម្រើនៅផ្ទះគេបានក្លាយជាអត្តពលិកកម្ពុជាដ៏មានសក្តានុពលក្នុងការស្វែងរកមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ចាប់ពីថ្ងៃ៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

វ៉ិច ចន្ថា ជាអត្តពលិកកម្ពុជាតែម្នាក់គត់ដែលបានបង្កើតកំណត់ត្រាឈ្នះមេដាយ៣គ្រឿងផ្នែកកីឡាអត្តពលកម្មគឺមាស២ និងប្រាក់១ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
មេដាយទាំង៣គ្រឿងដែលកីឡាការិនីជនពិការមកពីខេត្តកំពង់ស្ពឺសម្រេចបានគឺលើវិញ្ញាសាលោតចម្ងាយដែលលោតបានចម្ងាយ៤.២៩ម៉ែត្រ ជាកំណត់ត្រាថ្មីរបស់កីឡាការិនីរូបនេះ។ មេដាយមាសទី២គឺវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ និងមេដាយប្រាក់វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ។

គិតចាប់តាំងពីបញ្ជូនអត្តពលិកជនពិការចូលរួមប្រកួតលើកដំបូងតាំងពីឆ្នាំ២០០១មក កម្ពុជាបានឈ្នះមេដាយមាសលើកដំបូងលើប្រភេទកីឡាអត្តពលិកកម្ម ហើយកីឡាការិនី វ៉ិច ចន្ថា (ប្រភេទពិការ T44) បានក្លាយជាអត្តលិកដំបូងគេបង្អស់សម្រាប់កម្ពុជាដែលបានបង្កើតកំណត់ត្រាឈ្នះមេដាយមាស២គ្រឿង និងប្រាក់១គ្រឿងក្នុងព្រឹត្តិការណ៍តែមួយ។
កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ វ៉ិត ចន្ថា ត្រូវបានជ្រើសឱ្យរត់ភ្លើងគប់ដើម្បីដង្ហែចេញពីប្រាសាទអង្គរវត្ត និងរត់ក្នុងទីក្រុងសៀមរាប មុនពេលដង្ហែទៅកាន់ប្រទេសអាស៊ានទាំង១១រហូតត្រឡប់មកកម្ពុជាវិញដើម្បីបើកកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែឧសភានេះ។
វ៉ិច ចន្ថា បាននិយាយថា ៖«ខ្ញុំមិននឹកស្មានថា ខ្ញុំជាកីឡាការិនីពិការ អាចឈានដល់ចំណុចនេះនោះទេ។ ខ្ញុំរំភើបខ្លាំង ដល់ស្រក់ទឹកភ្នែក។ នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិរបស់យើង ក៏ដូចជាខ្លួនខ្ញុំផ្ទាល់។ កាលពីពេលមុន ខ្ញុំមិនធ្លាប់គិតទេថា ខ្ញុំទទួលបានកិត្តិយសបែបនេះ។ ខ្ញុំធ្លាប់ជាក្មេងស្នាក់នៅជាមួយគេ ខ្ញុំធ្លាប់លាងចាន បោកខោអាវ បម្រើនៅផ្ទះគេ។ ម្យ៉ាងទៀតជាក្មេងមានពិការភាព មិនធ្លាប់ស្រមៃថា នឹងបានក្លាយខ្លួនទទួលបានកិត្តិយសបែបនេះទេ»។
កីឡាការិនី វ៉ឹត ចន្ថា ដែលរស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្វាមីជាកីឡាករជនពិការជម្រើសជាតិដូចគ្នាកំពុងហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


