ព័ត៌មានជាតិ
ក្រសួងកសិកម្ម ត្រៀមអ្នកបច្ចេកទេសរួចហើយ ដើម្បីចុះជួយពលរដ្ឋលើបច្ចេកទេសដាំដុះដំណាំកៅស៊ូ ឲ្យទទួលទិន្នផលខ្ពស់
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួង បានត្រៀមអ្នកបច្ចេកទេសរួចហើយ ដើម្បីចុះជួយប្រជាពលរដ្ឋលើការដាំដុះដំណាំកៅស៊ូឲ្យស្របតាមលក្ខណៈបច្ចេកទេស លើកកម្ពស់ទិន្នផលជ័រកៅស៊ូឲ្យកាន់តែមានគុណភាពស្របទៅតាមស្តង់ដារទីផ្សារ។

នៅក្នុងឱកាសចុះធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការផលិតកម្មកៅស៊ូ និងសិក្សាលើគុណភាពជ័រ និងប្រភេទចំណាត់ថ្នាក់កៅស៊ូរបស់ក្រុមហ៊ុនស្វីហ្វរ៉ាប់បឺរ ស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី ២៤ ឧសភា លោករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំធ្វើយ៉ាងណាបង្កើនការផលិតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតម្រូវការទាំងទីផ្សារក្នុងស្រុក និងទាំងសម្រាប់ការនាំចេញទៅកាន់ទីផ្សារខាងក្រៅ។

លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីពង្រឹងទៅលើការដាំដុះដំណាំកៅស៊ូដល់កសិករ ក្រសួង ក៏បានត្រៀមអ្នកបច្ចេកទេសរួចជាស្រេចក្នុងការចុះជួយលើការងារបច្ចេកទេសដាំដុះដំណាំកៅស៊ូសម្រាប់ប្រជាពលរដ្ឋ ដើម្បីឲ្យការដាំដុះដំណាំកៅស៊ូនោះបានស្របតាមលក្ខណៈបច្ចេកទេសឲ្យទទួលបានទិន្នផលខ្ពស់ ហើយជ័រកៅស៊ូដែលប្រមូលបានក៏មានគុណភាពទៅតាមស្តង់ដារទីផ្សារផងដែរ។

នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់អភិបាលខេត្តរតនគិរី ឲ្យជួយសម្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗ និងចូលរួមជំរុញផលិតកម្មកៅស៊ូឲ្យគ្រប់តាមតម្រូវការរោងចក្រ តាមរយៈការកៀរគរឲ្យពលរដ្ឋលក់កៅស៊ូមករោងចក្រ ដើម្បីធានានូវនិរន្តរភាពខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ ក្នុងការរួមចំណែកធ្វើឲ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានការរីកលូតលាស់ថែមទៀត។

លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីសម្រាប់វិស័យកសិកម្ម ព្រោះមានតម្លៃទាប ដែលនឹងជួយកាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនចំណូល មានចំណេញ និងប្រសិទ្ធភាពសេដ្ឋកិច្ច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែឧសភា កន្លងទៅថ្មីៗនេះ កម្ពុជា បានសម្ពោធរោងចក្រផលិតកង់រថយន្តមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បោះទុនវិនិយោគ ៣០០ លានដុល្លារអាមេរិក ហើយរោងចក្រនេះមានតម្រូវការវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុកប្រមាណជិត ៥ ពាន់តោន ក្នុងមួយឆ្នាំ ដើម្បីបំពេញឲ្យខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ខណៈក្នុងមួយឆ្នាំរោងចក្រនេះមានសមត្ថភាពអាចផលិតសំបកកង់រថយន្តបានប្រមាណ ជិត ១ លាន ៣ សែនសំបកកង់ និងផ្ដល់ការងារដល់កម្មករនិយោជិតប្រមាណ ១១៥០ នាក់៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


