កីឡា
កម្ពុជានៅពូល A ជាមួយម្ចាស់ផ្ទះថៃ ជើងឯក 2023 AFF U-23
កម្ពុជាបានស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃសម្រាប់ការប្រកួតបាល់ទាត់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ (AFF U-23 Championship) លើកទី៤ ពីថ្ងៃទី១៧ ដល់ទី២៩ ខែសីហា ឆ្នាំ២០២៣។

ការចាប់ឆ្នោតជ្រើសរើសពូល AFF U-23 Championship ព្រឹកថ្ងៃចន្ទនេះ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ ពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។
- ពូល A៖ ថៃ កម្ពុជា មីយ៉ាន់ម៉ា និងព្រុយណេ
- ពូល B៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត
- ពូល C៖ វៀតណាម ហ្វីលីពីន និងឡាវ

តាមរយៈពាលរង្វាន់នេះ ក្រុមបាល់ទាត់ U23 ជម្រើសជាតិនៅតំបន់អាស៊ានជួបប្រកួតគ្នាម្តងទៀតក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបានជួបប្រកួតគ្នាម្តងហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា។

កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯក AFF U-23 ពីរដងគឺឆ្នាំ២០១៩ ដែលក្រុម U23 ឥណ្ឌូណេស៊ី បានក្លាយជាជើងឯក បន្ទាប់ពីឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ និងឆ្នាំ២០២២ ដែលក្រុម U23 វៀតណាមបានក្លាយជាជើងឯក បន្ទាប់ពីបានឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ ខណៈលើកទី១ ឆ្នាំ២០០៥ ក្រុម U23 ថៃបានក្លាយជាជើងឯក បន្ទាប់ពីបានឈ្នះក្រុមU23 សិង្ហបុរីនៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


