កីឡា
លទ្ធផលចាប់ឆ្នោត ក្រុម U23 កម្ពុជា ប៉ះ វៀតណាម និង ឡាវ ពាន ASEAN U23 Championship
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ស្ថិតនៅក្នុងពូល B សម្រាប់ការប្រកួតជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ ASEAN U23 Championship ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុម U23 កម្ពុជា ស្ថិតនៅពូល B ជាមួយ ក្រុមខ្លាំង វៀតណាម និង ឡាវ ខណៈពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង ព្រុយណេ ហើយពូល C មានក្រុមខ្លាំង ថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត។
រូបមន្តនៃការប្រកួតគឺ ក្រោយចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១នៃពូលទាំង៣ និងក្រុមលេខ២ល្អបំផុត១ក្រុម នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបមន្តនេះក្រុមយុវជនកម្ពុជាបានខកចិត្តច្រើនលើកមកហើយ។

ការប្រកួត ASEAN U23 Championship ចាប់ពីថ្ងៃទី១៥ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។ កាលពីឆ្នាំ២០២៣ ក្រុមវៀតណាមជាម្ចាស់ជើងឯក។
ពានរង្វាន់នេះ ក្រុមកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០២១ជាពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះលើកទី២៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


