កីឡា
U23 កម្ពុជា ប៉ះ ព្រុយណេ ម៉ោង៤រសៀលនេះជើងឯក AFF U-23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតជាមួយ ព្រុយណេ វគ្គសន្សំពិន្ទុ ក្នុងពូល ជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U-23 Championship វេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ផ្សាយបន្តផ្ទាល់ដោយ BTV News។
ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំង ថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកទី១ ខណៈក្រុមម្ចាស់ផ្ទះថៃ ប្រកួតជាមួយ មីយ៉ាន់ម៉ា វេលាម៉ផង៨យប់ថ្ងៃដដែលនេះ។
ជុំការប្រកួតនេះ លោក Felix Dalmas គ្រូបង្វឹកក្រុមកម្ពុជាបាននិយាយថា ៖«យើងមានការលំបាកខ្លះៗ ក្នុងការប្រមូលផ្តុំកីឡាករ ពីព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA Day ដូច្នេះកីឡាករសំខាន់ៗមួយចំនួនមិនបានមកជាមួយពួកយើងទេ។ យើងមានកីឡាករថ្មីមួយចំនួនសម្រាប់ការប្រកួតថ្ងៃនេះ»។

ក្រុម U23 ព្រុយណេ មិនសូវបានចេញប្រកួតលក្ខណៈអន្តរជាតិរយៈពេលជិត២ឆ្នាំចុងក្រោយគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពានរង្វាន់ AFF U-23 Championship នៅប្រទេសកម្ពុជា។ ជាពិសេស បាល់ទាត់ព្រុយណេមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពីរលើកចុងក្រោយ។ កាលពីថ្ងៃទី១២ ខែសីហានេះ ព្រុយណេ បានប្រកួតចាញ់ ឡាវ ២-០ ក្នុងជំនួបមិត្តភាពនៅទឹកដីឡាវ។
U23 កម្ពុជា និងព្រុយណេ ធ្លាប់មានប្រវត្តិជួបគ្នា៣ដងគឺ កម្ពុជាឈ្នះ២ដង និងស្មើគ្នា១ដង។ ក្នុងពានរង្វាន់ AFF U-23 កាលពីឆ្នាំ២០២២ កម្ពុជាបានឈ្នះព្រុយណេ ៦-០ ដែលគ្រាប់បាល់រកបានដោយ កីឡាករ សៀង ចន្ធា, ញាណ សុស៊ីដាន, សា ទី,តាំង ប៊ុនឆៃ, ស រតនា និង ណារ៉ុង កក្ដដា។

២លើកផ្សេងទៀតជួបគ្នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺនៅឆ្នាំ ១៩៩៧ កម្ពុជាបានឈ្នះព្រុយណេ ៤-០ និងឆ្នាំ១៩៩៩ជាពេលដែលព្រុយណេធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងគឺស្មើគ្នា ៣-៣។
ដោយឡែក ពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល C មានវៀតណាម ហ្វីលីពីន និងឡាវ ដែលចាប់ប្រកួតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣៕
កម្មវិធីប្រកួត
- កម្ពុជា vs ព្រុយណេ វេលាម៉ោង៤រសៀល
- ថៃ vs មីយ៉ាន់ម៉ា វេលាម៉ោង៨យប់
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


