Connect with us

សេដ្ឋកិច្ច

ខែឧសភា CDC អនុម័តគម្រោងវិនិយោគចំនួន ១០ មានទុនជាង ៦០ លានដុល្លារ ថយចុះជាងឆ្នាំមុន

បានផុស

នៅ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ហៅ​កាត់​ថា (CDC) បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២៣ នេះ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១០ ក្រុមហ៊ុន មាន​ទុន​វិនិយោគ ៦០,១៤ លាន​ដុល្លារ ដោយ​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ១៣៩៨៧ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​ឧសភា ឆ្នាំ ២០២២ ឃើញ​ថា មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ខែ​ឧសភា ឆ្នាំ ២០២២ កន្លងទៅ CDC បាន​អនុម័ត​គម្រោង​វិនិយោគ ២០ ក្រុមហ៊ុន មាន​ទុន​វិនិយោគ​ចំនួន ១៩៨,១ លាន​ដុល្លារ ដោយ​ផ្ដល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ ១២៣៩៥ កន្លែង។

បើ​តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ចំនួន ១០ ក្នុង​នោះ រួមមាន ៖

១-ក្រុមហ៊ុន​“BOLITO GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កណ្ដាល ក្នុង​ទុន​វិនិយោគ ៥,២ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៣៣៦ កន្លែង។

២-ក្រុមហ៊ុន​“XIN LI AN SHOES CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៦៨ កន្លែង។

៣-ក្រុមហ៊ុន​“NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៣១ កន្លែង។

៤-ក្រុមហ៊ុន​GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៨ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣.៧៦៩ កន្លែង។

៥-ក្រុមហ៊ុន​TAI FONG SHOES(CAMBODIA)MANUFACTURING CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៦ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៩២៨ កន្លែង។

៦-ក្រុមហ៊ុន​“Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ នៅ​រាជធានី​ភ្នំពេញ ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៨៨៦ កន្លែង។

៧-ក្រុមហ៊ុន “SUXINGMAX GARMENT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,០៤ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.១៨៦ កន្លែង។

៨-ក្រុមហ៊ុន “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារិម​គ្រប់​ប្រភេទ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត​, ខេត្ត​ស្វាយរៀង​, ក្នុង​ទុន​វិនិយោគ​ប្រមាណ ១៣,២ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៩២ កន្លែង។

៩-ក្រុមហ៊ុន “XINKAIDA LIGHTING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង ឧបករណ៍​អគ្គិសនី អំពូល​លម្អ គ្រឿង​ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គំ​អំពូល​លម្អ​គ្រប់​ប្រភេទ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត​, ខេត្ត​ស្វាយរៀង​, ក្នុង​ទុន​វិនិយោគ​ប្រមាណ ៨ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២៤១ កន្លែង។

១០-ក្រុមហ៊ុន​“GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ការិយាល័យ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេម​បូឌាន ចេ​ជាង ហ្គ័រ​ជី, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុន​វិនិយោគ​ចំនួន ២ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០ កន្លែង។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២០ ក្រុមហ៊ុន មាន​ទុន​វិនិយោគ​ចំនួន ២៤៧,៧ លាន​ដុល្លារ​អាមេរិក ដោយ​ផ្ដល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៧៧២៣ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម