ព័ត៌មានអន្ដរជាតិ
វៀតណាម គ្រោងឈប់ឲ្យម៉ូតូចាស់ៗធ្វើចរាចរណ៍លើដងផ្លូវ
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងដឹកជញ្ជូនធ្វើការជាមួយមូលដ្ឋាននានា ដើម្បីយកយានយន្តចាស់ៗដែលមិនត្រូវតាមស្តង់ដាចេញពីដងផ្លូវឈប់ឲ្យធ្វើចរាចរណ៍។
ការបញ្ចេញផ្សែងនិងសំឡេងឮពីម៉ូតូចាស់ៗ ត្រូវបានគេស្តីបន្ទោសថាជាមូលហេតុមួយនៃការបំពុលបរិយាកាសនិងហានិភ័យសុវត្ថិភាពនៅក្នុងទីក្រុងធំៗដូចជាទីក្រុង ហាណូយនិងហូជីមិញ។

ទិន្នន័យពីគណៈកម្មាធិការប្រជាជនក្រុងហាណូយបានបង្ហាញថា មានម៉ូតូជាង៥.៧លានគ្រឿងកំពុងប្រើប្រាស់នៅក្នុងទីក្រុងនេះ ដោយជិតពាក់កណ្តាលគឺជាម៉ូតូចាស់ដែលផលិតមុនឆ្នាំ២០០០។
មានរថយន្តជាង៧៣ម៉ឺនគ្រឿងនិងយានយន្តជាច្រើនគ្រឿងមកពីខេត្តផ្សេងៗ ដែលធ្វើដំណើរចូលមកក្នុងទីក្រុងនេះជាប្រចាំ ដោយបង្កឲ្យមានការបំពុលបរិស្ថានយ៉ាងខ្លាំង។
ម៉ូតូក៏មានចំណែកពី៨០ទៅ៩០ភាគរយនៃកាបូនម៉ូណូអុកស៊ីតនិងអ៊ីដ្រូកាបូនសរុប និង៥០ភាគរយនៃអុកស៊ីដអាសូតសរុប ដែលបញ្ចេញពីយានយន្តតាមដងផ្លូវទាំងអស់ផងដែរ។

យានយន្តចាស់ៗបានបញ្ចេញឧស្ម័នពុលច្រើនជាងកម្រិតយានយន្តដែលថែរក្សាទុកជាប្រចាំ។
ការបំពុលទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃបរិយាកាសខ្យល់ក្នុងទីក្រុងនិង ប៉ះពាល់ផ្ទាល់ដល់សុខភាពមនុស្ស។
កាលពីឆ្នាំ២០១០ អតីតនាយករដ្ឋមន្រ្តី Nguyen Tan Dung បានចេញគម្រោងមួយដើម្បីគ្រប់គ្រងការបំភាយចេញពីម៉ូតូនៅតាមទីក្រុងនានាទូទាំងប្រទេស។
ចាប់ពីខែកញ្ញាឆ្នាំ២០២០ ទីក្រុងហាណូយក៏បានអនុវត្តគម្រោងសាកល្បងមួយលើការវាស់វែងការបំភាយឧស្ម័នផងដែរ។

ក្រោមកម្មវិធីនេះ ម្ចាស់ម៉ូតូមានអាយុលើសពី១៨ឆ្នាំដែលមិនបំពេញតាមស្តង់ដានៃការបំភាយ អាចដាក់ពាក្យសុំប្រាក់ពី២ទៅ៤លានដុងដើម្បីទិញយានយន្តថ្មី។
ថវិកានេះនឹងត្រូវផ្តល់ដោយសមាគមអ្នកផលិតម៉ូតូវៀតណាម។
ប៉ុន្តែរហូតមកដល់ពេលនេះ កម្មវិធីនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ព្រោះវិធានការបែបនេះតម្រូវឲ្យមានការចំណាយសង្គមនិងនីតិវិធីរដ្ឋបាលមួយចំនួនដែលមិនត្រូវបានបញ្ជាក់នៅក្នុងច្បាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Vietnam Plus
ចុចអាន៖ បុរសវៀតណាមត្រូវរថយន្តបុកស្លាប់ អូសសពចម្ងាយ ៦០គីឡូម៉ែត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ