សន្តិសុខសង្គម
ស្នងការរាជធានី ស្នើក្រសួងព័ត៌មាន ពិនិត្យមើលសារព័ត៌មានមួយ ចុះផ្សាយប្រមាថមើលងាយ ប្រៀបធៀបសមត្ថកិច្ចទៅនឹង “ចោរ“
នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ មុននេះបន្តិច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបកស្រាយបំភ្លឺ និងស្នើដល់ក្រសួងព័ត៌មាន ជួយពិនិត្យមើលសារព័ត៌មានមួយ ដែលចុះផ្សាយប្រមាថមើលងាយ ប្រៀបធៀបសមត្ថកិច្ចទៅនឹង “ចោរ“។

យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរឲ្យដឹងយ៉ាងដូច្នេះថា ៖ សេចក្ដីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានរបស់ផេកមួយ ដែលសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់ ដោយសរសេរប្រៀបធៀបសមត្ថកិច្ចទៅនឹង “ ចោរ “។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកមួយ ដែលមានលក្ខណៈញុះញង់ បង្កឲ្យមានការរើសអើង បំផុសបំផុល ប្រមាថមើលងាយ មកលើមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់ ដោយបានប្រៀបសមត្ថកិច្ចថាជា “ចោរ” ពាក្យមួយនេះគឺ ធ្ងន់ធ្ងរណាស់ សម្រាប់សមត្ថកិច្ចជាមន្ត្រីនគរបាលជាតិ អ្នកអនុវត្តច្បាប់ បែរជាសារព័ត៌មានខ្វះវិជ្ជាជីវៈមួយនេះចុះផ្សាយប្រមាទមើលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលើមន្ត្រីនគរបាលជាតិ។
ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចទទួលយកបាននូវពាក្យនេះប្រមាថនេះជាដាច់ខាត ចំពោះពាក្យដែលញុះញង់ ប្រមាថមើលងាយ ពីអង្គភាពសារព័ត៌មានមួយនេះ។
ជាក់ស្ដែងសមត្ថកិច្ចនៅគោលដៅជាយក្រុង ដែលកំពុងតែអភិវឌ្ឍន៍ មានស្ថានភាពហុយដី និងអាកាសធាតុក្ដៅខ្លាំង ទើបសមត្ថកិច្ចគ្រាន់តែពាក់វ៉ែនតាខ្មៅ និងរុំកន្សែងបិទមុខ កុំឲ្យក្ដៅខ្លាំង បែរជាមកចោទសមត្ថកិច្ចថាជា «ចោរ»។ គ្រប់គ្នាដឹងហើយស្ថានភាពអាកាសធាតុពេលនេះគឺក្ដៅខ្លាំង ដូច្នេះដើម្បីការពារកម្ដៅ និងដីហុយ គ្រាន់តែសមត្ថកិច្ចពាក់មួក វ៉ែនតាខ្មៅ ពាក់ម៉ាស់ កន្សែងរុំមុខ ខុសដែរមែនទេ បានជាមកចោទសមត្ថកិច្ចបែបនេះទៅវិញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមើលឡើងវិញនូវសារព័ត៌មានមួយ ខណៈសរសេរពាក្យពេចន៍ប្រមាថមើលងាយធ្ងន់ធ្ងរដល់មន្ត្រីនគរបាលជាតិ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ