ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានថា សង្គ្រាមតៃវ៉ាន់ នឹងក្លាយជា មហន្តរាយ
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ជម្លោះប្រដាប់អាវុធលើបញ្ហាកោះតៃវ៉ាន់ នឹងក្លាយជាមហន្តរាយ។ ស្របពេលជាមួយគ្នានោះ លោកជំរុញឲ្យប្រទេសចិន រក្សាស្ថានភាពនាពេលបច្ចុប្បន្នចំពោះកោះនេះ។

លើសពីនេះ លោក Lloyd Austin ក៏បានប្តេជ្ញាបង្កើនវត្តមានយោធាអាមេរិក នៅក្នុងតំបន់ផងដែរ។
ថ្លែងអំឡុងសន្និសីទការពារជាតិ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍ទី៣ខែមិថុនា លោក Austin បានគូសបញ្ជាក់ អំពីចក្ខុវិស័យរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ លោកអះអាងថា ប្រធានាធិបតី ចូ បៃដិន ចង់បញ្ចៀសជម្លោះជាមួយទីក្រុងប៉េកាំង ប៉ុន្តែលោកនឹងប្រឆាំងដាច់ខាត រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
លោក Austin និយាយថា “កុំធ្វើខុស! ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ នឹងមានការបំផ្លិចបំផ្លាញ។ ដូច្នេះយើងប្ដេជ្ញារក្សាសន្តិភាព និងស្ថិរភាព។ សហរដ្ឋអាមេរិកមិនស្វែងរកសង្គ្រាមត្រជាក់ថ្មីទេ”។

យ៉ាងណាក្តី ថ្វីបើលោកទទូចថា អាស៊ីនឹងមិនត្រូវបំបែកទៅជាប្លុកអរិភាពក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរូបនេះ បានបន្តរៀបរាប់អំពីផែនការ ក្នុងការបង្កើនប្រតិបត្តិការយោធាអាមេរិកនៅក្នុងតំបន់។
លោក Austin បានបន្តប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនកិច្ចសម្របសម្រួល និងការហ្វឹកហ្វឺនយោធារួមគ្នាជាមួយដៃគូក្នុងតំបន់ជាច្រើន ចាប់ពីសមុទ្រចិនខាងកើត ដល់សមុទ្រចិនខាងត្បូង និងរហូតដល់មហាសមុទ្រឥណ្ឌា រួមជាមួយជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី និងប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន បានប្រកាន់ជំហរអរិភាពកាន់តែខ្លាំងឡើងចំពោះទីក្រុងប៉េកាំង ដោយចាត់ទុកប្រទេសចិន ជាគូប្រជែងកំពូលរបស់អាមេរិក ហើយពង្រីកសកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការថ្មីជាមួយសម្ព័ន្ធមិត្តអាស៊ី លោក ចូ បៃដិន ក៏បានបញ្ជូននាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ ដោយមិនអើពើនឹងការព្រមានជាច្រើនលើកច្រើនសាពីមន្ត្រីចិនឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ត្រៀមយោធារួចរាល់ហើយ ដើម្បីកម្ទេចចលនាផ្តាច់ខ្លួននៅ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


