ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មជាលើកដំបូង
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មនៅតាមតុលាការជាន់ទាបនិងតុលាការជាន់ខ្ពស់ជាលើកដំបូងដើម្បីចូលរួមដោះស្រាយវិវាទពាណិជ្ជកម្ម។
ប្រទេសកម្ពុជានៅមិនទាន់មានតុលាការពាណិជ្ជកម្មនិងតុលាការងារនៅឡើយទេ ពោលគឺកម្ពុជាមានតែសាលាដំបូងរាជធានី ខេត្ត សាលាឧទ្ធរណ៍រាជធានី ខេត្ត និងតុលាការកំពូល និងតុលាការយោធាប៉ុណ្ណោះ។

លោក កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានឲ្យដឹងនៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មនេះដែលមានសមាជិកចំនួន ២០រូបមកពីក្រសួងយុត្តិធម៌ដែលមានលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាប្រធាន លោកឡុងនរិន្ទ អនុរដ្ឋលេខាធិការជាអនុប្រធាន លោកសួរ ចាន់ធី អនុរដ្ឋលេខាធិការជាអនុប្រធាននិងមានសមាជិកចំនួន១៧រូប។
លោកកើត រិទ្ធ បានបន្តថា គណៈកម្មការនេះត្រូវទទួលបន្ទុករៀបចំដំណើរការតុលាការពាណិជ្ជកម្មនេះក្នុងនោះមានមានតួនាទីនិងភារកិច្ច រៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនៅតាមសាលាជម្រះក្តីជាន់ទាបនិងសភាពាណិជ្ជកម្មនៃសាលាជ្រំះជាន់ខ្ពស់។សិក្សានិងរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម រៀបចំប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម កំណត់ប្រភេទវិវាទពាណិជ្ជកម្មជាដើម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មការត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជ្រើសរើសទីប្រឹក្សាជាពាណិជ្ជករឬអ្នកមានចំណេះដឹងផ្នែកពាណិជ្ជកម្មទៅតាមច្បាប់កំណត់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


