ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនស្រាបៀរ អង់គ្លេស ចំនួន ៤៥ ប្រកាសក្ស័យធនក្នុងរយៈពេល ១២ ខែ
ក្រុមហ៊ុនផលិតស្រាបៀររបស់ចក្រភពអង់គ្លេសបានទទួលរងផលប៉ះពាល់ជាខ្លាំងកាលពីឆ្នាំមុន ដោយសារតែវិបត្តិតម្លៃរស់នៅបានបំផ្លាញវិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសនេះ ។

យោងតាមការវិភាគរបស់ក្រុមហ៊ុន Mazars បានឲ្យដឹងថា ក្នុងរយៈពេល ១២ ខែមកនេះ មានក្រុមហ៊ុនស្រាបៀរអង់គ្លេសចំនួន ៤៥ បានប្រកាសក្ស័យធន ជាពិសេសសិប្បកម្មផលិតស្រាតូចៗ គឺមានហានិភ័យខ្ពស់បំផុត ព្រោះប្រជាពលរដ្ឋបានងាកទៅទិញផលិតផលដែលមានតម្លៃទាបជាងនេះទៅទៀត ដោយសារតែវិបត្តិនៃតម្លៃរស់នៅឡើងខ្ពស់ ។
លោក Paul Maloney នាយករងនៅក្រុហ៊ុន Mazars បាននិយាយថា មួយរយៈធំមកនេះ រោងចក្រផលិតស្រាបៀរបានជួបការលំបាកខ្លាំងមែនទែន ដោយសារតែតម្លៃផលិតផលមានការកើនឡើង បូករួមនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ស្របពេលទីផ្សារសិប្បកម្មស្រាបៀរ មានចំនួនច្រើនមិនធ្លាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

ក្រៅពីក្រុមហ៊ុនផលិតស្រាបៀរ ហាងស្រា និងបារនៅទូទាំងអង់គ្លេសជាង ៥០០ ក៏បានបិទទ្វាផងដែរកាលពីឆ្នាំមុន ។ វិស័យនេះកំពុងជួបការលំបាកខ្លាំង ដោយសារតែកត្តាធំៗចំនួន ២ គឺតម្លៃថាមពលឡើងថ្លៃ និងអតិផរណាឡើងខ្ពស់ជាដើម ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលអង់គ្លេសបានបញ្ចេញលុយជាង ២២ ពាន់លានដុល្លារដល់អាជីវកម្មដើម្បីជួយដល់ការចំណាយលើថាមពល ប៉ុន្តែគម្រោងនេះបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣ ខណៈពេលដែលមូលនិធិត្រូវបានកាត់បន្ថយមកត្រឹមតែ ៦.៨ ពាន់លានដុល្លារប៉ុណ្ណោះ ក្រោមកញ្ចប់ជំនួយថ្មី ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ IMF ថា ជនអន្តោប្រវេសន៍អាចជួយកាត់បន្ថយអតិផរណារបស់ អង់គ្លេស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


