ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់បានមេខ្លោងម្នាក់ ពាក់ព័ន្ធការវាយប្រហារនៅខេត្តជាប់ កម្ពុជា
មេខ្លោងម្នាក់ ដែលរៀបចំការវាយប្រហារសម្លាប់មនុស្សលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំចំនួនពីរ ក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនហើយ។
លោក Y Tho Ayun អាយុ៣៥ឆ្នាំ ឬគេស្គាល់ថា Ama Kzruh បានប្រាប់អាជ្ញាធរថា គាត់ញុះញង់អ្នកភូមិនៅ Dak Lak ឲ្យបើកការបាញ់ប្រហារលើការិយាល័យនៅក្នុងឃុំ Ea Ktur និង Ea Tieu។

គាត់សារភាពថា គាត់បានចុចឈ្មោះមនុស្សដែលគាត់ទុកចិត្តប៉ុណ្ណោះ។
គួរបញ្ជាក់ថា មនុស្សចំនួន៤៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ ខណៈក្រសួងសន្តិសុខសាធារណៈនិយាយថា កងកម្លាំងកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ប៉ូលិសបួននាក់ មន្ត្រីឃុំពីរនាក់ និងជនស៊ីវិលបីនាក់ត្រូវបានសម្លាប់។ មន្ត្រីពីរនាក់ផ្សេងទៀតក៏រងរបួសដែរ ក្នុងហេតុការណ៍នោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ជនសង្ស័យប្រដាប់អាវុធនៅខេត្ត វៀតណាម ជាប់ កម្ពុជា រៀបរាប់រឿងរ៉ាវ មុនឈានដល់ការវាយប្រហារសម្លាប់មនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


