សន្តិសុខសង្គម
មន្ត្រីនគរបាលម្នាក់បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ដ ដោយសារជំងឺប្រចាំកាយ និងបញ្ហាគ្រួសារ
មន្ត្រីនគរបាលម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ដ ខណៈដែលឳពុកជនរងគ្រោះបញ្ជាក់ថា កូនរបស់មានជំងឺប្រចាំកាយ និងមានបញ្ហាក្នុងគ្រួសារ។
ករណីបាញ់សម្លាប់ខ្លួនឯងដោយមន្ត្រីនគរបាលនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងរថយន្ត ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមមន្ត្រីនគរបាលស្រុកកំពង់រោទ៍ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សៅ ទិត្យរីណា ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជានគរបាលជាតិ និងមានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
តាមការពិនិត្យស្រាវជ្រាវពីមន្ត្រីជំនាញ ជនរងគ្រោះបានយកកាំភ្លើងខ្លី ម៉ាក(CZP07)ពណ៌ខ្មៅ បាញ់ចំសៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

បើតាមចម្លើយរបស់ឈ្មោះ សៅ សាមាន ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាឪពុករបស់សពបានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួនមានជំងឺប្រចាំកាយ ហើយព្យាបាលអស់ជាច្រើនឆ្នាំមកហើយ តែមិនបានធូរស្រាលនោះទេ ណាមួយមានបញ្ហាក្នុងគ្រួសារ ធ្វើឱ្យការរស់នៅផ្សេងគ្នាមួយរយៈផងដែរ។
បើផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងការស្ដាប់ចម្លើយសាក្សីបំភ្លឺ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារអំពើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


