ជីវិតកម្សាន្ដ
តារាថៃ ៧ ដួង ក្រោយប្រេះឆាជាមួយមិត្តប្រុស សម្រស់កាន់តែស្អាត និងលេងខ្លួនសិចស៊ីចាស់ដៃ
វិស័យកម្សាន្តមិនត្រឹមតែជានិយាយពីសមត្ថភាពសម្ដែង ក្នុងនោះសូម្បីតែស្នេហារបស់គូស្នេហ៍តារាល្បីៗជាច្រើនក៏ត្រូវបានមហាជនលើកមកជជែកគ្នាលើបណ្ដាញសង្គម រហូតដល់គូស្នេហ៍ខ្លះ ស្រលាញ់គ្នាសុខៗបែរចេញមកប្រកាសថាពួកគេបែកគ្នា ដល់ថ្នាក់ផ្អើលប្រទេសថៃ។
យ៉ាងណាមិញគិតមកដល់ពេលនេះមានគូស្នេហ៍តារាស្រី ៧គូហើយដែលបានបែកបាក់គ្នា ខណៈសព្វថ្ងៃនេះពួកគេស្ថិតក្នុងឈ្មោះនៅលីវគ្មានគូគាប់ទ្រនាប់ចិត្ត ហើយក្នុងនោះម្នាក់ៗមានសម្រស់កាន់តែលេចធ្លោខ្លាំង ខុសឆ្ងាយពីកាលមានដៃគូថែមទៀត។
១ Aum Patchrapa

ជីវិតស្នេហារបស់ តារាសម្ដែង Aum Patchrapa ត្រូវអ្នកលេងអ៊ីនធឺណិតតាមដានយ៉ាងខ្លាំង ក្រោយមកបែកគ្នាជាមួយកំពូលអ្នកជំនួញហៃសូ Pok ។ ដែលនេះជារឿងមួយសឹងមិននឹកស្មានដល់នោះទេក្នុងពិភពកម្សាន្ត។ បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុស Aum មិនបានទុកខ្លួនឲ្យទំនេរឡើយ នាងតែងតែបង្អួតរាងស៊ិចស៊ីតាមរយៈការធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួន។
២ Matt Peeranee

បន្ទាប់ពីលេចឮនៅពាក្យចចាមអារ៉ាមរវាងគូស្នេហ៍តារាសម្ដែង Matt Peeranee និងមិត្តប្រុស Songkran Techanarong រហូតធ្វើឲ្យមហាជនជាច្រើនមានតែការងឿងឆ្ងល់។ នៅទីបំផុតក្នុងសន្និសីទសារព័ត៌មានមួយនាងបញ្ជាក់ច្បាស់ៗថា ពិតជាបែកគ្នាជាមួយមិត្តប្រុសហើយក៏គ្មានជនទី៣ដែរ។ ក្រោយបែកគ្នាតួឯកស្រីក្នុងរឿង “កូនក្រមុំរីករាយ” ហាក់ស្លៀកពាក់មិនព្រលែងដៃនិងកាន់តែសិចស៊ីផងដែរ។
៣ Maprang Alrisa Kunkwaeng
ការបែកគ្នាជាមួយមិត្តប្រុសមិនបានធ្វើឲ្យតារាស្រីវវ័យក្មេងរូបនេះមានការតក់ស្លុត ឬសោកសង្រេងសូម្បីតែបន្តិចណា។នៅលើបណ្ដាញសង្គម ទស្សនិកជនសង្កេតឃើញថា Maprang តែងតែបង្ហោះរូបភាពពីដំណើរកម្សាន្តនិងបង្ហាញតែភាពរីករាយមួយមុខប៉ុណ្ណោះ។ លើសពីនេះ នាងកាន់តែស្អាតជាងមុន ក្រោយប្រកាសថានៅលីវពេញលេញ។

៤ Grand Kornpassorn Duaysienklao
ស្នេហា៤ឆ្នាំរបស់ Grand និងមិត្តប្រុសបានបញ្ចប់ជាស្ថាពរ ដោយសារតែមូលហេតុពួកគេមានគំនិតខុសគ្នា ហើយខាងភាគីខាងប្រុសចង់រៀបការ ប៉ុន្តែខាងស្រីមិនទាន់គិតពីរឿងនេះទេ។ ក្រោយបែកគ្នា Grand មិនបានខ្វល់ចិត្តឡើយ នាងមានតែខិតខំវាយលុកក្នុងអាជីព ហើយបង្ហោះរូបភាពលើបណ្ដាញសង្គមធម្មតា។

៥ Best Rakwanee Kamsing
តារាស្រីវ័យក្មេងស្រករក្រោយរូបនេះបានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយគូស្នេហ៍តារាប្រុស TongTong បន្ទាប់ពីពួកគេជួបគ្នាក្នុងរឿង “បេះដូងអ្នកសង្រ្គោះ”។ ទោះយ៉ាងណាក៏ដោយ ក្រោយបែកមិនបានប៉ុន្មាន Best ហាក់មិនបានសំងំទុក្ខសោកនោះទេ នាងតែងតែបង្ហាញដងខ្លួនសិចស៊ីឥតញញើតដៃលើសមុនទៀត។

៦ Bow Benjawan Artner
គូស្នេហ៍តារាប្រុស Got Jirayu និង Bow Benjawan ត្រូវបានទស្សនិកជនសញ្ចឹងគិតថានឹងឈានដល់ថ្ងៃមង្គលឆាប់ៗ។ ប៉ុន្តែមិនបានប៉ុន្មានផង ក្រោយស្រលាញ់គ្នាអស់រយៈពេលជិត១០ឆ្នាំ នៅទីបំផុតពួកគេបានប្រកាសបែកគ្នាយ៉ាងឈឺចាប់បំផុត។ ក្រោយមកតារាសម្ដែង Bow បានសម្រេចចិត្តស្លៀកពាក់សរៀនធម៌នៅវត្តអារាមមួយរយៈធំ។

៧ Green Asadaporn Siriwatthanakun
Green Asadaporn បានបង្ហោះរឿងបែកមុននឹងការប្រកាសពី Status របស់មិត្តប្រុស Thanwa Suriyajak តាមរយៈ Instagram ផ្ទាល់ខ្លួន ធ្វើឲ្យមហាជនជាច្រើនស្រងាកចិត្តយ៉ាងខ្លាំង។ ទោះយ៉ាងណានេះគឺជាការសម្រេចចិត្តរបស់អ្នកទាំងពីរ ក្រោយទាក់ទងគ្នាជាង៨ឆ្នាំ ប៉ុន្តែទោះជាបាត់បង់ស្នេហា ក៏ពួកគេទទួលបានមិត្តល្អត្រឡប់មកវិញដូចគ្នាខណៈម្នាក់ៗគិតតែរឿងការងារមួយមុខប៉ុណ្ណោះ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនទម្លាយមន្ទីរពេទ្យដែល Patricia សម្រាលកូនថា ជាកន្លែងថ្លៃលេខមួយក្នុងប្រទេសថៃ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?