ព័ត៌មានជាតិ
ដីគម្របព្រៃឈើ ២០០២ ប្រមាណ ៦២ ហិកតា រងការទន្ទ្រានពីក្រុមជនខិលខូចនៅឃុំអណ្ដូងទឹក
អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ចុះបង្ក្រាបទីតាំងដីគម្របព្រៃឈើ ២០០២ ប្រមាណ ៦២ ហិកតា បានរងការទន្ទ្រានធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមជនខិលខូចនៅតំបន់ព្រៃស្មាច់ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រតិបត្តិការចុះបង្ក្រាប និងវិធានការរឹងអូសភស្តុតាងនៅតំបន់ព្រៃស្មាច់ ដែលរងការបំផ្លិចបំផ្លាញ ស្ថិតនៅក្នុងឃុំអណ្តូងទឹក ធ្វើឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា ម្សិលមិញ ក្រោមការដឹកនាំរបស់លោក ហាក់ ឡេង ប្រធានគណៈកម្មការប្រតិបត្តិការដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត។

បើតាមលោក ហាក់ ឡេង បានឲ្យដឹងថា ក្រុមជនខិលខូច បានលួចធ្វើជាទំនប់ ប្រឡាយដោយដៃ ប្រើកម្មករមកពីក្រៅខេត្ត ដើម្បីដាំដូង និងបានដាំកូនដូងថ្មីៗចំនួន ១៦០០ ដើម ព្រមទាំងសង់រោងចាំដី ១ ពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងមានបង្គោលរបងបន្លាលួសព័ទ្ធមួយចំនួន ត្រូវបានក្រុមការងារគណៈកម្មការប្រតិបត្តិការបង្ក្រាបធនធានធម្មជាតិខេត្តកោះកុង ចុះទៅបង្ក្រាបបទល្មើស ដែលបំផ្លាញព្រៃការពារ ប្រភេទជាព្រៃស្មាច់។

ក្រុមការងារបានដកកូនដូងចំនួន ៣៤៥ ដើម នៅសល់ ១២៥៥ ដើម រុះរើរោងចាំដី និងដកហូត អង្រឹង ២ បន្លាលួស ៣ ដុំធំទំហំ នៃព្រៃដែលត្រូវបានបំផ្លាញរដ្ឋខាងលើ។ ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរ មិនទាន់បង្ហាញអត្តសញ្ញាណជនខិលខូចទាំងនោះបាននៅឡើយទេ ដោយអះអាងថា ស្រាវជ្រាវស្គាល់អត្តសញ្ញាណរួចរាល់ នឹងបន្តអនុវត្តតាមវិធានការណ៍ច្បាប់។

ទាក់ទិនបញ្ហានេះ លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង មិនអាចសុំការបំភ្លឺបានទេ ករណីអ្នកសារព័ត៌មានជម្រាបសួរថា ហេតុអ្វីទើបតែរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ទើបតែនាំគ្នាចុះបង្ក្រាបទប់ស្កាត់យ៉ាងដូច្នេះ? មែនទែន ស្ថានភាពសកម្មភាពទន្ទ្រានដីព្រៃក្នុងតំបន់ការពារ ២០០២ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើជាកម្មសិទ្ធិឯកជន វាមិនមែនទើបតែអាចធ្វើបាន ១ ខែ ទៅ ២ ខែនេះ?។

ដោយឡែក លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ ថ្លែងថា អាជ្ញាធរស្រុក កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៣ ធ្លាប់ចុះពិនិត្យវាស់វែងទប់ស្កាត់ ២ ទៅ ៣ ដងមកហើយ ដោយធ្វើរបាយការណ៍ពីការទន្ទ្រានទំហំ នៃការខូចខាតព្រៃស្មាច់ក្នុងតំបន់ការពារទៅកាន់រដ្ឋបាលខេត្តទៀតផង។ ទោះយ៉ាងណា លោកនៅតែរង់ចាំចំណាត់ការបន្តរបស់រដ្ឋបាលខេត្ត លើករណីទន្ទ្រានដីព្រៃខាងលើនេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


