ព័ត៌មានជាតិ
ធនាគារជាតិប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ«ប្រព័ន្ធរីធែលផេ»ដែលអាចទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ)បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធរីធែលផេ (Retail Pay)ដែលជាប្រព័ន្ធមួយឲ្យអ្នកប្រើប្រាស់ធ្វើការទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។
ការដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធរីធែលផេនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកបណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និង លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា។
លោកបណ្ឌិត ផាក ហ៊ឹងខ្យង់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាបានមាន ប្រសាសន៍ថា ប្រព័ន្ធទូទាត់ថ្មី ឬ “ប្រព័ន្ធរីធែលផេ” ត្រូវបានបង្កើតឡើង ក្រោមការផ្តល់ជំនួយឥតសំណងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈ ការផ្តល់នូវ ការទូទាត់ប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និង ជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។
លោក នោ ហ្យន់ជូន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា តាមរយៈ “ប្រព័ន្ធរីធែលផេ”នៅពេលអ្នកផ្ញើប្រាក់ផ្ញើប្រាក់(រៀលឬដុល្លារ)ទៅធនាគារដោយផ្ទាល់ឬប្រើប្រាស់សេវាធនាគារចល័តលុយត្រូវបានដាក់ទៅក្នុងគណនីធនាគារ របស់អ្នកទទួលក្នុងរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ។ សេវាកម្មនេះបានអនុញ្ញាតឲ្យយើង បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ ដែលកាត់បន្ថយហានិភ័យ នៃការបាត់បង់សាច់ប្រាក់ ឬចោរលួច។
លោកស្រីនាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងធ្វើការលើការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ ដែលជាអាទិភាពមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។
ប្រព័ន្ធរីធែលផេ ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្តល់ជំនួយឥតសំណងពី ទីភ្នាក់ងារKOIKA ចំនួន៨លានដុល្លារសម្រាប់លើគម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិ ក្នុងប្រទេសកម្ពុជារួមមាន៖ ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ ប្រព័ន្ធទូទាត់ចល័ត និងប្រព័ន្ធទូទាត់តាមរយៈQRកូដ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានគាំទ្រយ៉ាងខ្លាំងចំពោះប្រព័ន្ធរីធែលផេនេះ ព្រោះប្រព័ន្ធនេះបានជួយឲ្យធនាគារជួយគាំទ្រដល់អតិថិជនខ្លួនតាមមធ្យោបាយចំនួន៣ទី១អាចផ្ទេភ្លាមៗពីគណនីអតិថិជនមួយទៅអតិថិជនមួយទៀតដោយអតិថិជនមិនចាំបាច់មានគណនីនៅគ្រប់ធនាគារនោះទេ។ទី២ផ្ទេរបានទូរស័ព្ទចល័តម៉ូបាយអេបនិងទី៣ផ្ទេរតាមឃ្យូអកូដ។
លោកបណ្ឌិត អ៊ិនចាន់នីបានបន្តថា «យើងយករីធែលផេនេះធ្វើជាចំណុចកណ្តាលមួយដែលអាចភ្ជាប់គ្នាបានរវាងធនាគារនិងធនាគាររវាងធនាគារភ្ជាប់គណនីរបស់អតិថិជននៅធនាគារផ្សេង។
លោកបានបន្តទៀតថា ប្រព័ន្ធរីធែលផេនេះក៏នឹងជួយកាត់បន្ថយការប្រើសាច់ប្រាក់កាន់តែតិចហើយចំណាយទាបជំរុញការលួតលាស់សេដ្ឋកិច្ចព្រោះថាបើយើងកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់មានន័យថាធនាគារជាតិមិនចាំបាច់បោះពុម្ភក្រដាសប្រាក់ច្រើនទេជួយសន្សំសំចៃថវិកាជាតិនិងជួយកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ព្រមទាំងការចំណាយប្រតិបត្តិការទាបជួយបង្កើនប្រាក់ចំណូលខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទៅនិងសហគ្រិនផ្សេងៗ។
ចំណែក លោកស្រីជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឱ្យដឹងដែរថា ប្រព័ន្ធរីធែលផេនេះគឺជាប្រព័ន្ធទូទាត់មួយដែលអនុញ្ញាតឲ្យសមាជិកនៃប្រព័ន្ធទាំងអស់ អាចផ្ទេរប្រាក់ពីគណនីធនាគារមួយទៅធនាគារមួយទៀតបាន។ ប៉ុន្តែលុះត្រាតែធនាគារនោះចូលជាសមាជិករបស់ប្រព័ន្ធនេះខណៈបច្ចុប្បន្ននាបមានធនាគារឯកជនចូលជាសមាជិកនៃប្រព័ន្ធនេះចំនួន២២ធនាគារហើយ។
លោកស្រីបានបន្តថា ប្រព័ន្ធនេះងាយស្រួលប្រើប្រាស់ទូលំទូលាយពិសេសសម្រាប់អាជីវករក្នុងការទូទាត់កាត់បន្ថយការប្រើក្រដាសប្រាស់និងប្រជាពលរដ្ឋដែលប្រើប្រាស់ទូរស័ព្ទធម្មតាៗដូចជាណូគាក៏អាចប្រើប្រាស់ប្រព័ន្ធបានដែរ ហើយការប្តូរប្រាក់វិញអាចផ្ទេរពីគណនីជាដុល្លារទៅគណនីខ្មែរក៏បានដែរ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ