ព័ត៌មានជាតិ
អាមេរិកឈរលេខរៀងទី១ ក្នុងការទទួលទិញទំនិញពីកម្ពុជា
អាមេរិកឈរលេខរៀងទី១ លើប្រទេសចិន ក្នុងការទទួលទិញទំនិញពីកម្ពុជា។ ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ប្រមាណជាង ៤.២ពាន់លានដុល្លារ រយៈពេល ៦ខែ ឆ្នាំ ២០២៣ មានការថយចុះចំនួនជិត ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានចំនួនជាង ៤.៥លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ក្នុងត្រីមាសទី២នេះ មានចំនួនទឹកប្រាក់ជាង ៤.៣៥ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
បន្ទាប់ពីអាមេរិក គឺកម្ពុជា នាំចេញទំនិញទៅទីផ្សារចិន គិតជាទឹកប្រាក់ប្រមាណ ៧១៣លានដុល្លារ កើនឡើង ១៦.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២ កន្លងទៅ។
សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ទៅអាមេរិក ក្នុងខែ មិថុនា ឆ្នាំ ២០២៣ សម្រេចបានទឹកប្រាក់ជាង ១ពាន់លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ដោយឡែកការនាំចូលពីអាមេរិកមកវិញមានចំនួនទឹកប្រាក់ចំនួន ២៥លានដុល្លារ ធ្លាក់ចុះជាង ២៥ភាគរយ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅអាមេរិក មានដូចជាជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
អ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម បានលើកឡើងថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនេះ គឺជានិន្នាការទីផ្សារសកល ដែលកើតមាននៅគ្រប់ប្រទេស។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនាំចេញទំនិញទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអាមេរិក រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី ដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចជាសកល។ លើសពីនេះទៀត អាមេរិកនៅមានបញ្ហានៃការចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើនឬថយបន្តទៀតនោះ គឺអាស្រ័យទៅលើវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសការប្រែប្រួលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២៨១ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧, ៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ៨,៩៦៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ