កីឡា
ថៃ រៀបចំការប្រកួតប្រដាល់ជាប្រវត្តិសាស្រ្ត រវាង Buakaw និង Pacquiao

នាយកប្រតិបត្តិ Fresh Air Festival គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយទៀត នៅក្នុងប្រទេសថៃ ពោលគឺការប្រកួតប្រដាល់រវាងកីឡាករថៃ Buakaw Banchamek និងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao។
សម្រាប់សន្និសីទសារព័ត៌មានដើម្បីប្រកាសអំពីព្រឹត្តិការណ៍នេះ និងការចុះហត្ថលេខាលើកិច្ចសន្យាផ្លូវការ គឺគ្រោងធ្វើនៅថ្ងៃទី២១ខែកក្កដា។
យោងតាមការបង្ហោះ Facebook ដោយអ្នកសរសេរព័ត៌មានកីឡាដ៏ល្បីឈ្មោះមួយរូបរបស់ថៃ បានឲ្យដឹងថា លោក Vinij Lertratanachai នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air កំពុងរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏អស្ចារ្យដែលមានឈ្មោះថា “The Match 3”។ Buakaw នឹងឡើងសង្វៀនប្រដាល់ ប្រកួតជាមួយ Manny Pacquiao ដែលជាអតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោក ក្នុងប្រភេទទម្ងន់ជាច្រើន។
ការប្រកួតនឹងធ្វើឡើងនៅខែមករាឆ្នាំ២០២៤ ក្នុងប្រទេសថៃ ចំណែកសន្និសីទសារព័ត៌មាន និងការចុះកិច្ចសន្យាជាផ្លូវការ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងអគារពាណិជ្ជកម្ម Icon Siam វេលាម៉ោង៤រសៀល។
Pacquiao ក៏នឹងមានវត្តមានក្នុងសន្និសីទកាសែតដែរ ហើយទីកន្លែងប្រកួតនឹងត្រូវបង្ហាញនៅថ្ងៃនោះតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ដឹងទេ មានកីឡាករប្រដាល់តែម្នាក់គត់ ដែលផ្តួល Buakaw ឲ្យសន្លប់បាន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


