ព័ត៌មានជាតិ
យុវជនខេត្តបាត់ដំបងលើកឡើងថា នៅតែបន្តគាំទ្របោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា
តាមការសំណេះសំណាលគ្នាលេងនៅតាមបណ្តារោងកាហ្វេនានានៅក្នុងក្រុងបាត់ដំបងស្របពេលមានក្បួនដង្ហែរយ៉ាងគក្រឹកគក្រេងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តបាត់ដំបងជាលើកទី៣ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដានេះ។

បើងាកទៅស្តាប់មតិរបស់យុវជន និងអ្នករត់កង់បីព្រមទាំងអាជីវករមួយចំនួនតាមរយះការសំណេះសំណាលគ្នាលេងជាមួយកម្ពុជាថ្មីតាមរោងកាហ្វេ។ ពួកគេបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេនៅតែបន្តការគាំទ្រនឹងផ្តល់សម្លេងឆ្នោតឲ្យគណបក្សប្រជាជនដដែល។
ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបន្តគ្រប់គ្រងអំណាចនេះពួកគេបន្តថា មូលហេតុគឺសំខាន់មានសុខសន្តិភាពពេញលេញអស់រយះកាលយូរឆ្នាំហើយ។ ជាមួយគ្នានេះរាល់ហេដ្ឋារចនាសម្ព័ន្ធនានាក៏ចេះតែមានជាបន្តបន្ទាប់ដែលជាភស្តុតាងមួយបានបង្ហាញដល់ពលរដ្ឋគ្រប់គ្នាបានឃើញរួមទាំងជនបរទេសផង។

អាជីវករលក់ទូរស័ព្ទ ឈ្មោះ ធី ក្នុងចំណោមអាជីវករដូចគ្នា រស់នៅក្នុងក្រុងបាត់ដំបង បានលើកឡើងថា “ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងក្រុមគ្រួសារកូនៗខ្ញុំ នៅអាណត្តិនេះ គឺនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនដដែល បើខ្ញុំបោះគាំទ្របក្សផ្សេង មិនដឹងមានផលប្រយោជន៍អីផង”។
លោកថា “បើអ្វីៗគណបក្សគ្រងគ្រងអំណាចបច្ចុប្បន្នបានកសាងស្ទើរទាំងអស់ទៅហើយ ហើយពួក គេចេះត្រឹមតែរឹះគន់មិនចេះមើលនឹងពិចារណាផង”។
ត្រង់ចំណុចលើកឡើងរបស់អាជីវកររូបនេះយុវជនដែលនៅក្បែរគ្នាបានលើកឡើងដែរថា “ពួកនឹងក៏បានសុខដោយសារតែគេដែរនឹងបើគាំទ្រពួកវាមានតែឆ្គួតសុទ្ធ”។
ហើយការលើកឡើងខាងលើនេះ ក៏ស្របពេលដែលគណះបក្សប្រជាជនបានដង្ហែរក្បួនឃោសនាស្វែងរកការគាំទ្រពីប្រជាព លរដ្ឋក្នុងខេត្តបាត់ដំបងជាលើកទី៣របស់ខ្លួនផងដែរ។

ការដង្ហែរក្បួនឃោសនានៅថ្ងៃទី១៥ខែកក្កដានេះបានដឹកនាំដោយលោ ក ស រដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានដឹកនាំក្បួនដង្ហែដ៏ធំលើកទី៣នេះដើម្បីស្វែង រកអ្នកគាំទ្រសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី ២៣ ខែកក្កដាខាងមុខ។
ដោយក្បួនដង្ហែរនេះបានឆ្លងកាត់ សង្កាត់ស្វាយប៉ោ អូរចារ ទួលតាឯក និងបណ្ដាសង្កាត់ជាច្រើនទៀត ក្នុងក្រុបាត់ដំបង ជាមួយនឹងមធ្យោបាយទោចក្រយានយន្តប្រមាណជិត ៥០០គ្រឿង និងរថយន្តយ៉ាងជាច្រើនគ្រឿងទៀង ស្របពេលនេះនៅតាមបណ្តាស្រុកមួយចំនួនក៏បានធ្វើសកម្មភាពដូចគ្នាផងដែរ៕


អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ