ព័ត៌មានជាតិ
អ្នកផលិតពូជត្រី កង្កែប បង្កង ខេត្តតាកែវ ត្អូញត្អែរពីការធ្លាក់ចុះទីផ្សារ
អ្នកផលិតពូជត្រី កង្កែប បង្កង នៅខេត្តតាកែវ លោក ហង់ ហ៊ាង បានត្អូញត្អែរពីការធ្លាក់ចុះទីផ្សារ ចាប់តាំងពីឆ្នាំ ២០២២មក។

លោក ហង់ ហ៊ាង ម្ចាស់កសិដ្ឋានបង្កាត់ពូជត្រីខេត្តតាកែវ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២២ មក ការផ្គត់ផ្គង់ពូជត្រី បង្កង កង្កែប មានការថយចុះជាខ្លាំង ខណៈដែលនៅឆ្នាំ ២០២៣នេះ មានការកើនឡើងបន្តិចក្តី តែជាតម្រូវការលក្ខណៈគ្រួសារប៉ុណ្ណោះ មិនមានចំនួនធំដូចកាលមុនវិបត្តិកូវីដនោះឡើយ។

លោក ហង់ ហ៊ាង បានបញ្ជាក់ថា បច្ចុប្បន្ននេះ កសិដ្ឋានរបស់លោកមានបង្កាត់ពូជត្រីប្រា ត្រីឆ្ពិន ត្រីអណ្ដែង ត្រីទីឡាប់យ៉ា កង្កែប និងបង្កង ជាដើម ដែលមានចំនួនរាប់លានក្បាល ក្នុងមួយឆ្នាំៗ។ លោក បានទទួលការបណ្តុះបណ្តាលបច្ចេកកសិកម្មពីនាយកដ្ឋានវារីវប្បកម្ម រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ។
សព្វថ្ងៃនេះ លោក ហង់ ហ៊ាង លើកឡើងថា ពូជត្រីនៅក្នុងកសិដ្ឋានរបស់លោក ត្រូវបានផ្គត់ផ្គង់ចែកចាយទៅទូទាំង ២៥ខេត្តក្រុង ដោយខេត្តដែលមានតម្រូវការច្រើនជាងគេ រួមមាន ក្នុងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងកណ្តាលជាដើម។

ម្ចាស់កសិដ្ឋានរូបនេះ បានរំលឹកថា លោកចាប់ផ្តើមប្រឡូកក្នុងវិស័យចិញ្ចឹមត្រីនេះ ចាប់តាំងពីឆ្នាំ ២០០២ មក ដោយដំបូងធ្វើលើទំហំដីប្រហែលជាង ២០ អា និងបានពង្រីកដល់ ៣ ហិចតានាពេលបច្ចុប្បន្ន។ បើទោះជាសព្វថ្ងៃនេះ ទីផ្សារពូជត្រីធ្លាក់ចុះយ៉ាងណាក្តី លោកនៅតែមានឆន្ទៈក្នុងការបន្តពង្រីអាជីពនេះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនាពេលខាងមុខ។
លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្ដិសមាគមវារីវប្បកម្មនៅកម្ពុជា បានលើកឡើងដែរថា បច្ចុប្បន្នវិស័យវារីវប្បកម្ម មានដំណើរការមិនសូវល្អនោះទេ ដោយសារតម្លៃថ្លៃដើមកើនឡើងខ្ពស់ ចំណីឡើងថ្លៃ កសិករកាត់បន្ថយការចិញ្ចឹម ការផលិតក៏មានការធ្លាក់ចុះផងដែរ។ កត្តាទាំងអស់នេះ គឺទទួលរងឥទ្ធិពលពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ចំពោះតម្លៃត្រីដែលចាប់ពីស្រះ រួមមាន ត្រីប្រា មានតម្លៃ ៤៧០០ ដល់ ៥៥០០ រៀល ក្នុងមួយគីឡូ, ត្រីពោ ៨០០០ ទៅ ៨៥០០ រៀល។ ត្រីឆ្ពិន តម្លៃ ៨០០០ រៀល ដល់ ១២០០០រៀល, ត្រីឆ្តោរ ៩០០០ ដល់ ១២០០០ រៀល, ត្រីអណ្តែង ៤៥០០ ទៅ ៦០០០ រៀល។ តម្លៃត្រីមួយគីឡូ ខុសគ្នា អាស្រ័យលើគុណភាព និងទំហំ នៅពេលចាប់ចេញពីស្រះ។
បើទោះជាវិស័យវារីវប្បកម្មមានមានបញ្ហាទីផ្សារយ៉ាងណាក្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈដ្ឋបាលជលផល នៅតែបន្តជំរុញការបង្រៀននូវបច្ចេកទេសក្នុងការចិញ្ចឹមត្រី និងការសម្របសម្រួល ដោយសហការជាមួយសមាគមវារីវប្បករកម្ពុជា ក្នុងការពង្រឹងដល់អ្នកចិញ្ចឹមត្រីទ្រង់ទ្រាយមធ្យម និងធំ ឲ្យស្វែងយល់ពីទីផ្សារ ពោលគឺអ្នកផលិត និងអ្នកទិញត្រូវមានការសហការគ្នាឱ្យបានល្អ។ កន្លងមក រដ្ឋបាលជលផល ក៏ដូចជាក្រុមវារីវប្បករកម្ពុជា បានជំរុញឲ្យអ្នកចិញ្ចឹមត្រីមានឱកាស ក្នុងការទទួលបាននូវឥណទានសម្រាបធ្វើវារីវប្បកម្ម ពីធានាគារអភិវឌ្ឍជនបទ និងកសិកម្ម ក្នុងកម្រិតអត្រាការប្រាក់ល្អ ដើម្បីបន្តជំរុញការចិញ្ចឹមត្រីនេះ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ