ជីវិតកម្សាន្ដ
ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន
ក្រោយចុះអេតាស៊ីវិលរយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ តារាសម្ដែងហុងកុង កុំកុំ (Donnie Yen) និងភរិយាដែលជាតារាម៉ូដែល អ្នកស្រី Cissy Wang បានចាប់ដៃគ្នារៀបការតាមប្រពៃណីអឺរ៉ុប នៅបឹង Como ប្រទេសអ៊ីតាលី។

បឹង Como ស្ថិតនៅតំបន់ជើងភ្នំនៃភ្នំអាល់ ភាគខាងជើងប្រទេសអ៊ីតាលី ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត និងទេសភាពរ៉ូមែនទិក ជាកន្លែងពេញនិយមរបស់គូស្នេហ៍ជាច្រើនជ្រើសរើសប្រារព្ធខួបស្នេហ៍ និងពិធីមង្គលការ ក្នុងនោះរួមទាំងកំពូលតារាសម្ដែងកុងហ្វូ កុំកុំ និងភរិយាផងដែរ។
កុំកុំ និងអ្នកស្រី Cissy បានប្រារព្ធពិធីមង្គលការយ៉ាងអភិជនតាមបែបលោកខាងលិច បន្ទាប់ពីពួកគេចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៣ និងរួមរស់ជាមួយគ្នាមានកូនប្រុសស្រីចំនួន ៣នាក់។

អមជាមួយនឹងការបង្ហោះរូបថត តារាប្រុសវ័យ ៥៩ឆ្នាំរូបនេះ បានសរសេរនៅលើគណនី Weibo របស់លោកថា “ពេលវេលាដើរទៅមុខលឿនណាស់ មួយភ្លែតសោះប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ Cissy និងខ្ញុំ បានចាប់ដៃគ្នាអស់រយៈពេល ២០ឆ្នាំទៅហើយ។ អរគុណប្រពន្ធសម្រាប់ការស្រឡាញ់ ចិត្តបរិសុទ្ធ ភាពទន់ភ្លន់ ដែលអមដំណើរបងរហូតមក និងតែងតែធ្វើជាអ្នកគាំទ្ររបស់បងជានិច្ច” ។
ពិធីអាពាហ៍ពិពាហ៍របស់តារាជើងចាស់ហុងកុងរូបនេះ ត្រូវគេទម្លាយថា បានរៀបចំយ៉ាងប្រណីតបែបអភិជន ដែលប្រមូលផ្ដុំម៉ាកសម្លៀកបំពាក់ និងគ្រឿងតុបតែងនានា សុទ្ធសឹងប្រេនៗ ព្រមទាំងមានភ្ញៀវដែលជាសាច់ញាតិ ក៏ដូចជាមិត្តភក្តិជិតស្និទ្ធចូលរួមអបអរសាទរផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ថានភាពជីវិត សាន់ ឆាយ តួឯកស្រីរឿង F4 តៃវ៉ាន់ ក្រោយចប់ការចាក់ផ្សាយ ២២ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


